រាល់បញ្ហាចិននៅកម្ពុជាពិតជារឿងតូចតាចមែនឬ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:០៦
ដាក់ជើងជាន់ដីកម្ពុជាភ្លាម! ឯកអគ្គរដ្ឋទូតថ្មីរបស់ចិនប្រចាំនៅកម្ពុជាលោក Wang wentian បានបរិហា ប្រទេសលោកខាងលិចថា ព្យាយាមយករឿងតូចតាចធ្វើជារឿងធំ ដើម្បីធ្វើឲ្យល្អក់កករដល់ទំនាក់ទំនងរវាងចិននិងកម្ពុជា។ បញ្ហាដែលចិនថា ជារឿងតូចតាចនិងបំប៉ោងឲ្យក្លាយជារឿងធំពីសំណាក់ប្រទេសលោកខាងលិចនោះគឺ ការផ្សព្វផ្សាយនូវព័ត៌មានថា កម្ពុជាផ្តល់ទីតាំងសម្រាប់កងទ័ពរបស់ចិន ក៏ដូចជាបញ្ហារបស់ជនជាតិចិននៅក្នុងខេត្តព្រះសីហនុជាដើម។ ភាគីកម្ពុជា តាមរយៈរដ្ឋមន្ត្រីក្រសួងការបរទេស ឯកភាពនឹងការលើកឡើងនេះ។ តែផ្ទុយទៅវិញ បញ្ញាវ័ន្ត សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រ អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិជាដើម មិនឯកភាពទាំងស្រុងនោះទេចំពោះការលើកឡើងដែលថា រាល់បញ្ហារបស់ចិននៅកម្ពុជាជារឿងតូចតាច។