អានតួអត្ថបទ
កម្ពុជា-នយោបាយ

មន្រ្តី​អតីតបក្ស​ប្រឆាំង គ្រោង​ដាក់​ញត្តិ​ទៅ​ការិយាល័យ​សិទ្ធិ​មនុស្ស អសប

មន្រ្តី​អតីត​គណបក្ស​សង្គ្រោះជាតិ ដែល​កំពុង​រស់​នៅ​ក្នុង​ស្រុក គ្រោង​ប្រមូល​ស្នាម​ដៃ​អ​តីត​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ នៃ​គណបក្ស​សង្គ្រោះ​ជាតិ ដាក់​ទៅ​ការិយា​តំណាង​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា។ គម្រោង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ពួក​គេ​គ្មាន​ស​ង្ឃឹ​ម​ថា ព្រះ​បរមរាជវាំង​នឹង​ឆ្លើយ​តប​ចំពោះ​​លិ​ខិ​តសុំ​ព្រះ​រាជ​អន្តរាគមន៍ពី​ព្រះមហាក្សត្រ​ ដែល​ពួក​គេ​ដាក់​ទៅ​កាល​ពី​មុន​ចូល​ឆ្នាំ​ខ្មែរ​។ ជា​លិខិត​ដែល​ទូល​សុំ​ព្រះ​មហាក្សត្រ ធ្វើ​ព្រះ​​រាជ​អន្តរាគមន៍​ឲ្យ​អតីត​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​១១៨​រូប​មាន​សិទ្ធិ​ធ្វើនយោបាយ​ឡើង​វិញ​។

រូបភាពៈ លោក អ៊ូ ចានរ័ត្ន ​ពាក់​អាវ​ឆ្នូត​ដែល​ជា​អតីត​មន្ត្រី​បក្ស​ប្រឆាំង​គ្រោង​ដាក់​ញត្តិ​ទៅ​ការិយាល័យ​សិទ្ធិ​នៅ​កម្ពុជា
រូបភាពៈ លោក អ៊ូ ចានរ័ត្ន ​ពាក់​អាវ​ឆ្នូត​ដែល​ជា​អតីត​មន្ត្រី​បក្ស​ប្រឆាំង​គ្រោង​ដាក់​ញត្តិ​ទៅ​ការិយាល័យ​សិទ្ធិ​នៅ​កម្ពុជា @ Chanrath Ou
ផ្សាយពាណិជ្ជកម្ម

លោក អ៊ូ ច័ន្ទរ័ត្ន មន្ត្រី​អតីត​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាង​​ប្រាប់​វិទ្យុ​បារាំង​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ការណ៍​ដែ​ល​លោក​​និង​សហការី ងាក​ទៅ​រ​ក​ដំណោះ​ស្រា​យ​​​ពី​ក្រៅ​មក​វិញ ក៏ដោយសារតែការប្រើប្រាស់យន្តការក្នុង​ស្រុកគ្មា​នដំណោះ​ស្រាយ និងទំនង​ជា​គ្មានការឆ្លើយតប។ ជាក់ស្ដែងព្រះបរមរាជវាំងដែលជា​ស្ថាប័ន​ចុង​ក្រោយ នៅ​តែ​មិ​​ន​ទាន់​ឆ្លើយ​តប​ចំពោះ​លិ​ខិត​​របស់​​​មន្ដ្រី​អតីត​បក្ស​ប្រឆាំង ដែល​ដាក់​ទៅ​កាន់​ព្រះ​បរ​មរាជវាំង​តាំង​ពី​មុន​ចូល​ឆ្នាំ​​ខ្មែរ​​។ ជា​​លិខិត​ស្នើ​​សុំ​​ព្រះ​រាជ​អន្តរាគមន៍​ពី​​ព្រះ​មហាក្សត្រ ឲ្យ​ទម្លាក់​ចោល​បម្រាម​ធ្វើ​ន​យោបា​យ​​លើ​​​អតីត​មន្ត្​រី១១៨​​រូប​​​របស់​អ​តីត​​​​គណបក្ស​ប្រឆាំង។

មិន​បាន​ទទួល​ការ​ឆ្លើយ​តប​ក៏​ពិត​មែន តែ លោក អ៊ូ ច័ន្ទរ័ត្ន បញ្ជាក់​ថា ព្រះ​បរមរាជវាំង បាន​​បញ្ជូន​លិខិត​នោះ​ទៅ​ដល់​ព្រះហត្ត​ព្រះមហាក្សត្រ និង​បញ្ជូន​បន្ត​ទៅ​កាន់​រដ្ឋាភិបាល​ហើយ។ ប៉ុន្តែ​អ្វី​ដែល​លោក​រង់​ចាំ​នៅ​ពេល​នេះ គឺ​ចម្លើយ​មួយ ថា​តើ​លិខិត​នោះ​ត្រូវបាន​ច្រានចោល ឬ​ទទួល​ស្គាល់​យក​ទៅ​ពិចារណា​តែ​ប៉ុន​ណោះ។ នេះ​បើ​តាម​លោក អ៊ូ ច័ន្ទ​រ័ត្ន។

គួរ​ជម្រាប​ជូន​ថា ដោយ​ចង់​បាន​សិទ្ធិ​ត្រឡប់​ចូល​ឆាក​នយោបាយ​វិញ មន្ដ្រី​អតីត​គណ​បក្ស​​សង្គ្រោះ​ជាតិ​នៅ​ក្នុង​ស្រុក បាន​​ព្យាយាម​ប្រើ​ប្រាស់​គ្រប់​មធ្យោបាយ រាប់​ចាប់​តាំង​ពី​ការ​ស្នើ​សុំ​ទៅ​កាន់​តុលាការកំពូល ឡើង​ទៅ​ដល់ព្រះបរមរាជវាំង។ ប៉ុន្តែ​សំណើ​នោះ មិន​ទទួល​បាន​ការ​ឆ្លើយ​តប​ជា​វិជ្ជមាន​ទេ​។ ខណៈ​យន្តការ​ក្នុង​ស្រុក​មិន​ទទួល​ជោគជ័យ ​លោក អ៊ូ ច័ន្ទរ័ត្ន សង្ឃឹមថា ស្ថាប័ន​អន្តរជាតិ​តាម​រយៈ​ការិយាល័យ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​កម្ពុជា អាច​ជួយ​ពួក​គេ​បាន ដោយ​សារ​តែ​ការ​ដាក់បម្រាមបិទសិទ្ធិ​ធ្វើ​នយោបាយ គឺ​ស្មើ​នឹង​ការ​រំលោភ​សិទ្ធិ​ធ្វើ​យោបាយ​និយាយ​ដោយ​ឡែក និង​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​តែម្ដង និយាយ​ជា​រួម​។

សូម​បញ្ជាក់ថា អតីត​មន្រ្តី​គណបក្ស​សង្គ្រោះជាតិ​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ចាប់​តាំង​ពីការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ កាល​ពី​ថ្ងៃ​ទី​១៦​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧។ ភ្លាមៗ​ក្រោយបាត់​សិទ្ធិ​ធ្វើ​នយោបាយ និង​រំលាយ​បក្ស​អតីត​មន្រ្តី​នៃ​គណបក្ស​នេះ បាន​ស្វែង​រក​អន្ត​រាគមន៍​នានា តាំង​ពី​នោះ​រហូត​មក​ដល់​ដោយ​រាប់​តាំង​ពី​អន្តរាគមន៍​ក្នុង​ស្រុក​និង​ក្រៅស្រុក​ប៉ុន្តែ​នៅ​គ្មាន​ដំណោះ​ស្រាយ​​សម្រាប់​ពួក​គេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ