បទសម្ភាស
លោក ហុក សុទ្ធិ៖ ជាង១២ម៉ឺននាក់ចូលរួមពិព័រណ៍សៀវភៅ ខណៈសៀវភៅយ៉ាងតិច១២ម៉ឺនក្បាលបានលក់ចេញ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:៤៤
យ៉ាងហោចណាស់មនុស្សជាង១២ម៉ឺននាក់បានចូលរួមពិព័រណ៍សៀវភៅលើកទី៧ គិតត្រឹមល្ងាចថ្ងៃអាទិត្យនេះ ខណៈសៀវភៅយ៉ាងតិច១២ម៉ឺនក្បាលលក់ចេញ ក្នុងរយៈពេល៣ថ្ងៃនៃពិព័រណ៍សៀភៅ។ នេះបើតាម លោក ហុក សុទ្ធិ ប្រធានសមាគមបណ្ណារក្ស និងឯកសារវិទូ និងជានាយកអង្គការ Sipar។ លោក ហុក សុទ្ធិ បានកត់សម្គាល់ថា ការកើនឡើងនៃកំណើនអ្នកចូលរួមលើសការរំពឹងទុកបែបនេះ ក៏បានជំរុញឲ្យអ្នកនិពន្ធរីកមុខរីកមាត់ដោយសារតែការលក់សៀវភៅដាច់ផងដែរ។ តាមរយៈកំណើនអ្នកទិញនិងអ្នកចូលរួម លោក ហុក សុទ្ធិ ក៏បានអំពាវនាវឲ្យអ្នកនិពន្ធពង្រឹងគុណភាពនៃទឹកដៃផងដែរ។