អានតួអត្ថបទ
កម្ពុជា-ថៃ

អាជ្ញាធរ​ខេត្ត​កម្ពុជា-ថៃ​ជួប​ប្រជុំ​ពង្រឹង​សន្តិសុខ​តាម​បណ្តោយ​ព្រំដែន​

កិច្ច​ប្រជុំ​​រវាង​​អាជ្ញាធរ​ខេត្ត​​ជាប់​​ព្រំដែន​​កម្ពុជា​-ថៃ​ បាន​ធ្វើ​ឡើង​នៅ​​ថ្ងៃ​ទី​​២៦​មេសា​នេះ​បាន​ចាប់​​ផ្តើម​​​​ធ្វើ​ឡើង​ នៅ​ទីក្រុង​​ភ្នំពេញ​នា​​ព្រឹក​ថ្ងៃ​ទី​​២៦​​មេសា។​ កិច្ច​ប្រជុំ​​នោះ ​​ផ្ដោត​សំខាន់​លើ​​ការ​​ពង្រឹង​​​សន្តិសុខ​​នៅ​តាម​​បណ្ដោយ​​ព្រំដែន​ក្នុង​​ខេត្ត​​ចំនួន​ ៨​ របស់​កម្ពុជា​រួម​មាន៖​ ខេត្ត​កោះកុង​ ព្រះសីហនុ ​ពោធិ៍សាត់​ ប៉ៃលិន​ បន្ទាយ​មានជ័យ​ ឧ​ត្ត​រ​មានជ័យ ​ព្រះវិហារ ​និង​​បាត់ដំបង​។​

អាជ្ញាធរខេត្ត​កម្ពុជា-ថៃ​ជួប​ប្រជុំពង្រឹង​សន្តិសុខ​តាមបណ្តោយ​ព្រំដែន​
អាជ្ញាធរខេត្ត​កម្ពុជា-ថៃ​ជួប​ប្រជុំពង្រឹង​សន្តិសុខ​តាមបណ្តោយ​ព្រំដែន​ RFI/Ly Meng Hour
ផ្សាយពាណិជ្ជកម្ម

កិច្ចប្រជុំ​នោះ ​ផ្ដោតសំខាន់លើ​ការ​ពង្រឹង​​សន្តិសុខ​នៅតាម​បណ្ដោយ​ព្រំដែន ក្នុង​ខេត្ត​ចំនួន ៨ របស់កម្ពុជា រួមមាន៖ ខេត្តកោះកុង ព្រះសីហនុ ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ ព្រះវិហារ និង​បាត់ដំបង​។

 កិច្ច​ប្រជុំក៏លើកឡើងពីការ​ទប់ស្កាត់​ការជួញដូរ​គ្រឿងញៀន ព្រមទាំង​ការជួញដូរ​មនុស្ស​។​ ក្នុង​នោះ ករណីទាហានថៃ បាញ់សម្លាប់ពលរដ្ឋកម្ពុជា នៅជាយដែន ក៏ជារបៀបវារៈពិភាក្សា នាពេលនេះផងដែរ។ នេះបើតាមការឲ្យដឹងរបស់លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ។

លោក​បញ្ជាក់ថា “កិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ លើកទី៤ នាពេលនេះ ​យើង​និយាយ​ពី​ការពង្រឹងការចេញចូល​ ឆ្លងកាត់​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ ការដោះដូរ​ទំនិញ និង​កិច្ច​សហប្រតិបត្តិការ​ចង​សម្ព័ន្ធមេត្រីភាព​រវាង​ខេត្តនឹង​ខេត្ត និង​ការដោះស្រាយ ការទប់ស្កាត់​បទល្មើស​ផ្សេងៗ ដូចជា​ ការទប់ស្កាត់​ការ​ជួញ​គ្រឿងញៀន ការជួញដូរ​មនុស្ស ស្ដ្រី និង​កុមារ​ ជាដើម”។

ជាការកត់សម្គាល់ នៅថ្ងៃ២៧មេសាស្អែកនេះ អភិបាលខេត្តជាប់ព្រំដែនកម្ពុជា និងថៃ ក៏នឹង​ចូល​រួមក្នុងកិច្ចប្រជុំ​ពេញអង្គ ក្រោមវត្តមានរបស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ប្រទេស​ទាំងពីរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ