អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ក្រុម​អនាមិក​កម្ពុជា​ និង​រដ្ឋាភិបាល​កម្ពុជា​អាច​លេង​ល្បែង​ឆ្មា ​និង​កណ្តុរ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

សកម្មភាព​របស់​អ្នក​វាយប្រហារ​តាម​អ៊ិន​ធើ​ណិ​ត ត្រូវបាន​ចាត់ទុកថា​ជា​អំពើ​ភេរវកម្ម ប៉ុន្តែ ពួកគេ​អះអាងថា នោះ​ជាការ​ប្រឹងប្រែង​ដើម្បី​លទ្ធិប្រជាធិបតេយ្យ និង​សេរីភាព។ នៅពេល​ដែល​​សមាជិក​ក្រុម​​របស់ខ្លួន​ពីរ​នាក់​ត្រូវបាន​ចាប់ខ្លួន ហើយ​ការប្រមូលផ្តុំ​ដើម្បី​សម្តែង​មតិ​ត្រូវបាន​ហាមឃាត់ ក្រុម​អនាមិកកម្ពុជា (Anonymous Cambodia) បាន​ចោទ​រដ្ឋាភិបាល​កម្ពុជា​ថា​រំលោភ​អំណាច ហើយ​ប្រកាស​ប្រឆាំង​តប​ឱ្យមាន​ការផ្លាស់ប្តូរ។ នោះ​ជា​សង្គ្រាម​តាម​អ៊ិន​ធើ​ណិ​ត ដែល​នឹង​ពើបប្រទះ​ការ​ទប់​ស្កាត់​យ៉ាងខ្លាំង​ក្លា​ពី​សំណាក់​អាជ្ញាធរ ដែលមាន​ជំនួយ​ពី​ភ្នាក់ងារ FBI របស់​សហរដ្ឋអាមេរិក។ អ្នកតាមដាន​អះអាងថា វា​ក៏ដូចជា​សង្គ្រាម​រវាង​ឆ្មា​ និង​កណ្តុ​រដែរ។

ក្រុមអនាមិកកម្ពុជា។
ក្រុមអនាមិកកម្ពុជា។ @Google
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ