អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

សិ​​ល្បៈ​​នៃ​​ការ​​ចែក​​រំ​​លែក​​ត្រូវ​​ការ​​គំ​​និត​​ផ្តួច​​ផ្តើម​​និង​​និ​​រន្ត​រ​ភាព​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ដោយ​សារ​សង្គ្រាម​ កម្ពុជា​បាន​ក្លាយ​ជា​ប្រ​ទេស​ក្រី​ក្រ​មួយ​ដែល​រស់​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​ទៅ​លើ​ជំ​នួយ​បរ​ទេស​។​ ប៉ុ​ន្តែ ​នៅ​ក្នុង​សង្គម​មួយ​នេះ ​ប្រ​ជា​ពល​រដ្ឋ​មាន​វប្ប​ធម៌​នៃ​ការ​ចែក​រំ​លែក​ដើ​ម្បី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ដ៏​គួរ​ឲ្យ​ចាប់​អា​រម្មណ៍​ ។​ យ៉ាង​ណា​ក៏​ដោយ​ សិ​ល្បៈ​នៃ​ការ​ចែក​រំ​លែក​ហា​ក់​ដូច​ជា​កប់​ជ្រៅ​បន្តិច​ម្តង​ៗ​ក្រោម​ទស្សនៈ​អា​ត្មា​និ​យម​ដែល​កាន់​តែ​យក​ឈ្នះ​ចិត្ត​ពល​រដ្ឋ​ខ្មែរ​​កាន់​តែ​ច្រើន​ឡើង​។ ទោះ​ជា​យ៉ាង​នេះ​ក្តី​ ពល​រដ្ឋ​ខ្មែរ​ជា​ទូ​ទៅ​នៅ​តែ​អាច​«​បេះ​ពី​មាត់​ពង្រា​ត់​ពី​ក»​ដើ​ម្បី​ជួយ​គ្នា​គ្រា​មាន​អា​សន្ន​។​ ប៉ុ​ន្តែ ​អ្វី​ដែល​នៅ​ខ្វះ​ខាត​នោះ​គឺ​គំ​និត​ផ្តួច​ផ្តើម​និង​និ​រន្តរ​ភាព​តែ​ប៉ុ​ណ្ណោះ​។

យុវជន​ ចូលរួម​ជួយ​សង្គម​ តាម​រយៈ​យុទ្ធនាការ​សំអាត​ទីក្រុង។
យុវជន​ ចូលរួម​ជួយ​សង្គម​ តាម​រយៈ​យុទ្ធនាការ​សំអាត​ទីក្រុង។ © ចាន់ ស៊ីណា
ផ្សាយពាណិជ្ជកម្ម

រយៈ​ពេល​ប៉ុ​ន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ ពល​រដ្ឋ​ខ្មែរ​ជា​ច្រើន​ទាំង​ក្មេង​ ចាស់​ ប្រុស​ ស្រី​ ជា​ពិ​សេស​អ្នក​លេង​ហ្វេស​ប៊ុក​បាន​នាំ​គ្នា​ ស្រោច​ទឹក​កក​លើ​ខ្លួន​ឯង​ដើ​ម្បី​ជា​ការ​ផ្សព្វ​ផ្សាយ​វប្ប​ធម៌​ចែក​រំ​លែក​ក្នុង​ន័យ​ជួយ​ជន​ក្រី​ក្រ​។ ​ពិត​ហើយ​ថា ​នេះ​ជា​ការ​ចម្លង​ចេញ​ពី​ស​កម្ម​ភាព​និង​គំ​និត​ផ្តួច​ផ្តើម​ពី​បរ​ទេស ​ប៉ុ​ន្តែ ​យ៉ាង​ហោច​ណាស់​វា​ក៏​បាន​បង្ហាញ​ថា​ វប្ប​ធម៌​ចែក​រំ​លែក​ដែល​ជា​ស្នូល​នៃ​សង្គម​ខ្មែរ​នោះ​នៅ​មិន​ទាន់​បាត់​បង់​ទៅ​ណា​នៅ​ឡើយ​ទេ​។

គេ​នៅ​ចាំ​បាន​ថា​ មាន​ព្រឹត្តិ​ការណ៍​ធំ​ៗ​មួយ​ចំ​នួន​ដែល​បាន​កើត​ឡើង​រយៈ​ពេល​ចុង​ក្រោយ​នេះ​ ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​វប្ប​ធម៌​ចែក​រំ​លែក​ក្នុង​សង្គម​ខ្មែរ​។ ​ព្រឹត្តិ​ការណ៍​ទាំង​នោះ​មាន​ដូច​ជា ​ជម្លោះ​ព្រំ​ដែន​ជា​មួយ​ថៃ​កាល​ពី​អំ​ឡុង​ឆ្នាំ​២០០៨​ មហា​សោក​នាដ​កម្ម​លើ​ស្ពាន​ពេជ្រ​កាល​ពី​ខែ​វិច្ឆិ​កា​ ឆ្នាំ​ ២០១០​ សោក​នាដ​កម្ម​ទឹក​ជំ​នន់​ជា​បន្ត​បន្ទាប់​ និង​ការ​រៃ​អង្គាស​ប្រាក់​សម្រាប់​ជួយ​មន្ទីរ​ពេទ្យ​គន្ធ​បុ​ប្ផា​ជា​ដើម​។​ ពល​រដ្ឋ​ខ្មែរ​មិន​ថា​អ្នក​មាន ​ឬ​អ្នក​ក្រ​ទេ​សុទ្ធ​តែ​បាន​បរិ​ច្ចាគ​ថ​វិ​កា​និង​គ្រឿង​ឧប​ភោគ​បរិ​ភោគ​ផ្សេង​ៗ​ដើ​ម្បី​ជួយ​ជន​រួម​ជាតិ​របស់​ខ្លួន​ដែល​រង​គ្រោះ​។

តាម​ពិត​សង្គម​ខ្មែរ​ធ្លាប់​មាន​សា​មគ្គី​ភាព​រឹង​មាំ​តាំង​ពី​ដូន​តា​មក​ម្ល៉េះ​។ ​ប៉ុ​ន្តែ​ ឆ្លង​កាត់​របត់​សង្គម​ដ៏​វិ​នាស​ហិន​ហោច​ប្រ​កប​ដោយ​ការ​កាប់​សម្លាប់​គ្នា​គ្មាន​ត្រា​ប្រ​ណី​ជា​ពិ​សេស​គឺ​របប​ខ្មែរ​ក្រ​ហម​តែ​ម្តង​ ជន​ជាតិ​ខ្មែរ​បាន​ទទួល​រង​នូវ​វិ​នាស​កម្ម​យ៉ាង​ដំ​ណំ​បំ​ផុត​ទាំង​ទ្រព្យ​សម្បត្តិ​និង​ស្មា​រតី​។ ​នេះ​គឺ​ជា​ដើម​ចម​ដែល​នាំ​ឲ្យ​មនុស្ស​ខ្មែរ​ជា​ច្រើន​គិត​តែ​ពី​រក​វិធី​រស់​តែ​រៀង​ៗ​ខ្លួន​ដោយ​មិន​សូវ​អំ​ពើ​ចំ​ពោះ​អ្នក​ដ​ទៃ​ឡើយ​។​  ជា​ផល​វិ​បាក​ អ្នក​ក្រ​ត្រ​ដរ​រស់​រី​ឯ​អ្នក​មាន​ខ្ពង់​ខ្ពស់​ៗ​ហួស​ពី​ការ​ស្មាន​។

យ៉ាង​ណា​ក៏​ដោយ ​ផ្នត់​គំ​និត​សាម​គ្គី​ភាព​និង​ឯក​ភាព​ជាតិ​មិន​បាន​ទៅ​ណា​ឆ្ងាយ​ពី​មនុស្ស​ខ្មែរ​នោះ​ឡើយ​។ ​ប៉ុ​ន្តែ​ អ្វី​ដែល​ខ្វះ​ខាត​នោះ​គឺ​ប្រ​ហែល​ជា​ការ​ផ្តួច​ផ្តើម​គំ​និត​តែ​ប៉ុ​ណ្ណោះ​។​ «​សាម​គ្គី​ជា​កម្លាំង​»​ឬ​«​ជួយ​គ្នា​ក្នុង​គ្រា​ក្រ​»​សុទ្ធ​សឹង​ជា​ទ្រឹ​ស្តី​ដែល​ពល​រដ្ឋ​ខ្មែរ​គ្រប់​គ្នា​បាន​ស្គាល់​ទាំង​អត្ថ​ន័យ​និង​អត្ថ​រស​។​ ក៏​ប៉ុ​ន្តែ​ តម្លៃ​នៃ​ទស្សនៈ​វិ​ជ្ជា​នេះ​ច្រើន​តែ​ត្រូវ​បាន​គេ​បំ​ភ្លេច​នៅ​ក្នុង​យុគ​សម័យ​ដែល​សង្គម​ហាក់​ដូច​ជា​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​ទៅ​លើ​ជំ​នួយ​បរ​ទេស ​និង​ក្នុង​កាលៈ​ទេសៈ​មួយ​ដែល​មនុស្ស​ខ្មែរ​ជា​ច្រើន​បោះ​បង់​ចោល​នូវ​សីល​ធម៌​ហើយ​បណ្តោយ​ឲ្យ​ធម៌​ប្រ​មាថ​ដឹក​មុខ​ទៅ​វិញ​។ ​

ពិត​ហើយ​ថា​ជំ​នួយ​បរ​ទេស​មាន​សារ​សំ​ខាន់​ណាស់​សម្រាប់​ការ​ស្តារ​ប្រ​ទេស​ឡើង​វិញ​។ ​ប៉ុ​ន្តែ​ ពេល​ខ្លះ​ការ​ផ្តេក​ផ្តួល​ទៅ​លើ​ជំ​នួយ​ពី​ខាង​ក្រៅ​ខ្លាំង​ពេក​បាន​ធ្វើ​ឲ្យ​យើង​ភ្លេច​ប្រើ​ប្រាស់​សិ​ល្បៈ ​នៃ​ការ​ចែក​រំ​លែក​ដែល​ជា​វប្ប​ធម៌​ដ៏​មាន​តម្លៃ​និង​មាន​ស្រាប់​ក្នុង​សង្គម​របស់​ខ្លួន​។ ​ក្នុង​ន័យ​នេះ ​ខ្មែរ​អ្នក​មាន​ដែល​បាន​ទទួល​ភាគ​ផល​ច្រើន​ពី​កំ​ណើន​សេដ្ឋ​កិច្ច​របស់​ប្រ​ទេស​ក្រោយ​សង្គ្រាម​ ហើយ​ដែល​កំ​ពុង​តែ​រស់​លសោយ​សុខ​លើ​គំ​នរ​ទ្រព្យ​សម្បត្តិ​ចាយ​មិន​អស់​នោះ ​គួរ​តែ​ក្រ​ឡេក​មើល​ជន​រួម​ឈាម​របស់​ខ្លួន​មួយ​ចំ​នួន​ដែល​កំ​ពុង​ស្រេក​ឈ្លាន​ឬ​កំ​ពុង​ដេក​ឈឺ​ដោយ​គ្មាន​ប្រាក់​ព្យា​បាល​ជំ​ងឺ​ឬ​កំ​ពុង​រង​ទុក្ខ​ដោយ​ប្រ​ការ​ផ្សេង​ទៀត​ដោយ​គ្មាន​អ្នក​ជួយ​។ ​

ក្នុង​បរិ​បទ​នេះ ​ការ​បង្កើត​មូល​និ​ធិ​សង្គ្រោះ​នា​នា​សម្រាប់​ជួយ​ជន​ក្រី​ក្រ​ពិត​ជា​មាន​តម្លៃ​ទាំង​ផ្លូវ​លោក​និង​ផ្លូវ​ធម៌​ហើយ​កម្លាំង​សា​មគ្គី​និង​ការ​ចែក​រំ​លែក​នេះ​ពិត​ជា​អាច​ជួយ​សង្គ្រោះ​ឬ​រំ​លែក​ទុក្ខ​គ្រួ​សារ​ខ្មែរ​ជា​ច្រើន​។​ ប៉ុ​ន្តែ​ ដើ​ម្បី​បំ​ផុស​វប្ប​ធម៌​នេះ​វា​ទាម​ទារ​ឲ្យ​ការ​ផ្តួច​ផ្តើម​ពី​សំ​ណាក់​អ្នក​មាន​ឥទ្ធិ​ពល​ក្នុង​សង្គម​ និង​ការ​ធ្វើ​គំ​រូ​ពី​សំ​ណាក់​អ្នក​ដឹក​នាំ​និង​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ស្តុក​ស្តម្ភ​ទាំង​ឡាយ​។​ សិ​ល្បៈ​នៃ​ការ​ចែក​រំ​លែក​នេះ​ទៀត​សោត​ក៏​គួរ​តែ​ត្រូវ​ធ្វើ​ឲ្យ​ក្លាយ​ជា​មហា​ចលនា​សង្គម​ទូ​ទាំង​ប្រ​ទេស​និង​ធ្វើ​ឲ្យ​មាន​និ​រន្តរ​ភាព​ទៀត​ផង​។

ជាក់​ស្តែង​ ដើ​ម្បី​រៃ​អង្គាស​ប្រាក់​ជួយ​មន្ទីរ​ពេទ្យ​គន្ធ​បុ​ប្ផា ​វា​ទាម​ឲ្យ​មាន​អ្នក​បរិ​ច្ចាគ​ជា​ប្រ​ចាំ​ទោះ​តិច​ក្តី​ច្រើន​ក្តី​ពី​ព្រោះ​ការ​បរិ​ច្ចាគ​ម្តង​ម្កាល​មិន​អាច​ទ្រ​ទ្រង់​មន្ទីរ​ពេទ្យ​នេះ​បាន​ទេ​។​ ប្រាក់ ១០០​រៀល​ ៥០០​ រៀល​ ១០០០​ រៀល​ ឬ​លើស​ពី​នេះ ​ទៅ​តាម​លទ្ធ​ភាព​ ពិត​ជា​អាច​ជួយ​សង្គ្រោះ​ជី​វិត​កុមារ​ខ្មែរ​បាន​យ៉ាង​ច្រើន​ប្រ​សិន​បើ​គេ​បរិ​ច្ចាគ​វា​ជា​ប្រ​ចាំ​ និង​ឲ្យ​បាន​ច្រើន​គ្នា​។​ នេះ​ជា​ទស្សន​វិ​ស័យ​ដែល​អ្នក​ផ្តួច​ផ្តើម​គំ​និត​គួរ​ពិ​ចារ​ណា​ពី​ព្រោះ​ថា​ប្រ​សិន​បើ​គេ​អាច​ធ្វើ​ដូ​ច្នេះ​បាន​មែន សិ​ល្បៈ​នៃ​ការ​ចែក​រំ​លែក​ប្រា​កដ​ជា​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​ច្រើន​យ៉ាង​ក្នុង​សង្គម​ ជា​ពិ​សេស​គឺ​ការ​រំ​ដោះ​ជន​រួម​ជាតិ​ខ្មែរ​ជា​ច្រើន​ឲ្យ​ចាក​ផុត​ពី​អន្លង់​នៃ​ភាព​ក្រី​ក្រ​ដែល​ពួក​គេ​បាន​ហែល​ឆ្លង​កាត់​ជា​ច្រើន​រ​បប​សង្គម​មក​ហើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ