លោក ថៃ នរៈសត្យា៖ ក្រៅពីទូងស្គ ទះប៉ោត ពិធីអបអរសាទរប្រាសាទសំបូរព្រៃគុកនឹងធ្វើធំនៅកោះពេជ្រ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១២:៣៩
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺលោក ថៃ នរៈសត្យា អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ បន្ទាប់ពីប្រាសាទសំបូរព្រៃគុក ស្ថិតនៅក្នុងខេត្តកំពង់ធំ ត្រូវបានចុះបញ្ជីរជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅក្នុងប្រជុំលើកទី៤១ នាទីក្រុង Krakow ប្រទេសប៉ូឡូញ កាលពីថ្ងៃទី ៨ ខែ កក្កដា ឆ្នាំ២០១៧នេះ នៅព្រឹកមិញនេះ រដ្ឋាភិបាលកម្ពុជាបានអំពាវនាវឲ្យប្រជាពលរដ្ឋ និងស្ថាប័នរដ្ឋទាំង២៥រាជធានីខេត្ត វាយគង ទូងស្គ ទះប៉ោត ព្រមៗគ្នា នៅវេលាម៉ោង១០ ព្រឹក ថ្ងៃទី១០ កក្កដានេះ។ ទន្ទឹមគ្នានេះ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ថៃ នរៈសត្យា បានបញ្ជាក់ថា រដ្ឋាភិបាលនឹងធ្វើពិធីកាន់តែធំជាងនេះនៅមជ្ឈមណ្ឌលកោះពេជ្រ ដើម្បីអបអរសាទរ ថ្ងៃដែលរដ្ឋាភិបាលកម្ពុជាបានចាត់ទុកថា ជាទំព័រប្រវត្តិសាស្ត្រថ្មីនេះ។