អានតួអត្ថបទ
បទសម្ភាស

លោក ​វ៉ា ថន​៖ ​ករណី​ពុល​ទឹក​នៅ​ខេត្ត​ក្រចេះ ​អ្នក​ស្លាប់​កើន​ឡើង​៦​នាក់ ​និង​៤៥​នាក់​សម្រាក​ក្នុង​មន្ទីរពេទ្យ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​រាត្រី​នេះ គឺ​លោក វ៉ា ថន អភិបាលខេត្ត​ក្រចេះ។ឆ្លើយតប​នឹង​សំណួរ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI លោក វ៉ា ថន បាន​ថ្លែង​តុល្យការ​ចុងក្រោយ ករណី​ពុល​ទឹក​នៅក្នុង​ខេត្តក្រចេះ អ្នកស្លាប់​បាន​កើនឡើង៦នាក់ និង៤៥នាក់​កំពុង​សម្រាក​នៅក្នុង​មន្ទីរពេទ្យ។ ករណី​ពុល​ជា​ទ្រង់ទ្រាយ​ធំ ត្រូវបាន​គេ​សង្ស័យថា បណ្តាលមកពី​ការបរិភោគ​ទឹក​ព្រែក ដែលមាន​ជាតិពុល​ដែល​សង្ស័យថា ជា​ថ្នាំពុល​ដែល​កសិករ​ខ្លួនឯងបាន​បាញ់​ទៅលើ​ដំណាំ​នៅតាម​ដងព្រែក។ យ៉ាងណាក៏ដោយ នៅ​ចំពោះមុខ អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ កំពុង​ដុតដៃដុតជើង ដើម្បី​ជួយសង្គ្រោះ​ដល់​ជនរងគ្រោះ និង​ឧបត្ថម្ភ​ដល់​គ្រួសារ​ដែល​ស្លាប់​បាត់បង់​ជីវិត ខណៈដែល​សំណាក​ផ្សេងៗ ដូចជា ទឹក និង​ចំណីអាហារផ្សេងៗទៀត ត្រូវបាន​បញ្ជូនមក​ធ្វើ​ពិសោធន៍​នៅ​ទីក្រុង​​ភ្នំពេញ ដើម្បី​ឲ្យ​ប្រាកដថា តើករណី​ពុល​នេះ​បណ្តាលមកពី​អ្វី។  

លោក វ៉ា ថន​ អភិបាល​ខេត្ត​ក្រចេះ ​​ដែល​ទើប​ទទួល​បាន​ការ​តែង​តាំង​ថ្មី​។​
លោក វ៉ា ថន​ អភិបាល​ខេត្ត​ក្រចេះ ​​ដែល​ទើប​ទទួល​បាន​ការ​តែង​តាំង​ថ្មី​។​ @facebook
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ