អានតួអត្ថបទ
បទសម្ភាស

លោក លី បូរិន​៖ ​​កំណាត់​​ផ្លូវ​​​ដែក​​ពីរ​​ខ្សែ​​នឹង​​​សម្ពោធ​ដាក់​ឲ្យ​ប្រជាពលរដ្ឋ​​ជិះ​ដោយ​​ឥតគិត​​ថ្លៃ​​នៅ​​មុន​បុណ្យ​ចូល​ឆ្នាំ​​ខ្មែរ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​រាត្រី​នេះ គឺ​លោក លី បូ​រិ​ន អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ទទួលបន្ទុក​ផ្នែក​ផ្លូវដែក​នៅ​កម្ពុជា។ លោក លី បូ​រិ​ន បាន​បញ្ជាក់ថា នៅ​ថ្ងៃទី៤ និង​ទី១០ ខែមេសា ខាងមុខនេះ ក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន នឹង​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​កំណាត់​ផ្លូវដែក​ពីរ​ខ្សែដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ដោយ​ឥតគិតថ្លៃ ចាប់ពី​ថ្ងៃទី ៤ មេសា រហូតដល់​ថ្ងៃទី ៣១ កក្កដា ឆ្នាំ២០១៨។លោក លី បូ​រិ​ន បាន​ចាត់ទុកថា នេះ​គឺជា​មោទនភាព​ថ្មី​មួយទៀត​របស់​កម្ពុជា ដែល​បាន​ខិតខំ​ស្តា​ឡើងវិញ​នូវ​ផ្លូវដែក​កម្ពុជា ក្រោយ​រង​ការខូចខាត​ដោយសារតែ​ភ្លើងសង្គ្រាម។  

លោក​ លី បូរិន ​អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជូន ​ទទួល​បន្ទុក​ផ្នែក​ផ្លូវដែក​នៅ​កម្ពុជា​។​
លោក​ លី បូរិន ​អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជូន ​ទទួល​បន្ទុក​ផ្នែក​ផ្លូវដែក​នៅ​កម្ពុជា​។​ @សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ