អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើ​អាច​ទៅ​រួច​ដែល​ទេ​ចំពោះ​ការ​សន្យា​លុប​បំណុល​ជំនួស​ពលរដ្ឋ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ឆ្នាំ​២០១៥ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ដែល​នៅ​ពេល​នោះ​ព្រះអង្គ​ត្រូវ​បានតែង​តាំង​ជា​ប្រធាន​គណបក្ស​រាជានិយម ហ៊្វុនស៊ិនប៉ិច ឡើង​វិញ​នោះ​ព្រះអង្គ​សន្យា​ថានឹង”លុប​ចោល​បំណុល​របស់​ប្រជាពលរដ្ឋ​ទាំង​អស់”។ ចាប់​តាំង​ពី​មាន​បន្ទូល​នេះ​មកម្ដង​ហើយ​ម្ដង​ទៀត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រតិកម្ម​ចំពោះ​ការ​សន្យានេះ។ ជាថ្មី​ទៀត​កាល​ពី​ថ្ងៃ​ពុធ​ទី​៨​កុម្ភៈ​លោក ហ៊ុន សែន បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ចាប់វាយ​ខ្នោះ​អ្នក​នយោបាយ​ណា​ដែល​ឃោសនា​សន្យា​លុប​បំណុល​ជូន​ប្រជាពលរដ្ឋ​ដែលជំពាក់​មីក្រូហិរញ្ញវត្ថុ​និង​ធនាគារ​នៅ​ពេល​ដែល​គណបក្ស​ពួក​គេ​ជាប់​ឆ្នោត។ លោក ហ៊ុន សែន ចាត់ទុកថា នេះ​ជា​ការ​ឃោសនា​បែប​ប្រជាភិថុតិ​ដើម្បី​កេញ​ចំណេញនយោបាយ​និង​ជា​រឿង​ដែល​មិន​អាច​ទៅ​រួច។ លោកនាយករដ្ឋមន្ត្រី​ចំអក​ថា ការសន្យានេះ​អាច​ធ្វើ​ទៅ​បាន​លុះ​ណា​តែ​ពួក​គេ​ធ្វើ​បដិវត្តន៍​រំលាយ​របប​រាជានិយម​ហើយ​បង្កើតរបប​មួយ​ថ្មី​ដូច​របប ប៉ុល ពត ដែល​ពលរដ្ឋ​គ្រប់​រូប​មិន​ជំពាក់​បំណុល​គ្នា​ឡើយ។ តើ​អាច​ទៅ​រួច​ដែល​ទេ​ចំពោះ​ការ​លុប​បំណុល​ជំនួស​ពលរដ្ឋ? យើង​ស្ដាប់​អេង គីមហុង!   

តាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB បង្ហាញថា ក្នុងចំណោមពលរដ្ឋកម្ពុជាប្រមាណជាង ១៥លាននាក់ គិតជាមធ្យម ក្នុងម្នាក់ៗ ជាប់បំណុលគេ ប្រហែលជិត ៣៧០ដុល្លារ រាប់តាំងពីក្មេងមកម្ល៉េះ។
តាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB បង្ហាញថា ក្នុងចំណោមពលរដ្ឋកម្ពុជាប្រមាណជាង ១៥លាននាក់ គិតជាមធ្យម ក្នុងម្នាក់ៗ ជាប់បំណុលគេ ប្រហែលជិត ៣៧០ដុល្លារ រាប់តាំងពីក្មេងមកម្ល៉េះ។
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ