អានតួអត្ថបទ
កម្ពុជា

អា​មេរិកាំង​នឹងមិន​លុប​បំណុល​កម្ពុជា​ឡើយ

បញ្ហា​បំណុល​កម្ពុជា​ដែល​ជំពាក់​អាមេរិក​កាំងបាន​កំពុងតែ​ក្លាយជា​ប្រធានបទ​កំពុងពុះ​កញ្ជ្រោល​ព្រោះថា​បំណុល​នេះ​កំពុង​តែបន្ត​កើនឡើង​ជិត​៥០០​លាន​ដុល្លារ​នាពេល​បច្ចុប្បន្ន។ ភាគី​កម្ពុជា បាន​ស្នើឱ្យ​អាមេរិកាំង​បង្វែរ​បំណុល​នេះ​ទៅជា​សកម្មភាព​មនុស្សធម៌​ក្នុងការ​បោសសំអាត​មីន​ដែល​បន្សល់​ពី​សង្គ្រាម ប៉ុន្តែ​អាមេរិកាំង​អះអាងថា​បំណុល​ដែល​ជំពាក់​កម្ពុជា​ត្រូវតែ​សង​ព្រោះថា​ជា​បំណុល​ដែល​កម្ពុជា​ខ្ចី​សម្រាប់​ម្ហូបអាហារ។ ទន្ទឹមនឹងនេះ រដ្ឋាភិបាល​កម្ពុជា​នឹង​ចរចា​សារជាថ្មី​ជាមួយ​រដ្ឋបាល​ ឌូ​ណា​ល់​ត្រាំ។

លោក William A. Heidt (វីល លៀមហេដ) អគ្គរដ្ឋទូតអាមេរិកប្រចាំទីក្រុងភ្នំពេញ
លោក William A. Heidt (វីល លៀមហេដ) អគ្គរដ្ឋទូតអាមេរិកប្រចាំទីក្រុងភ្នំពេញ © U.S. Embassy
ផ្សាយពាណិជ្ជកម្ម

សហរដ្ឋ​អាម​រិ​ក​នឹងមិន​លុប​បំណុល​កម្ពុជា​ជំពាក់​តាំងពី​សម័យ​លន់ នល់​នោះទេ។ នេះ​គឺជា​ការបញ្ជាក់​ពី​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា កាលពី​ចុង​សប្តាហ៍​នេះ។ ការបញ្ជាក់​នេះ​ទន្ទឹមនឹង​ការអំពាវនាវ​របស់រ​ដ្ឋា​ភិ​បាល​កម្ពុជា​ឱ្យ​បង្វែរ​បំណុល​នេះ ទៅជា​បំណុល​មនុស្សធម៌​រំដោះ​មីន។ បន្ថែម​ពីនេះ អគ្គរដ្ឋទូត​អាមេរិក​ដដែល បាន​បញ្ជាក់ថា អាមេរិក​មិនដែល​ជជែក​អ្វី​ឱ្យបាន​ច្បាស់លាស់​ជាមួយ​កម្ពុជា​ស្តីពី​បញ្ហា​បំណុល​នេះឡើយ។

គួររំលឹកថា បំណុល​របស់​កម្ពុជា​ដែល​ជំពាក់​អាមេរិកាំង បាន​កើន​ឡើងដល់​ជិត៥០០លាន​ដុល្លារ​នាពេល​បច្ចុប្បន្ន បន្ទាប់ពី​បំណុល​នេះ បាន​កើនឡើង​ពី២៧៤លាន​ដុល្លារ​នៅ​អំឡុង​ឆ្នាំ១៩៧។ ជា​ជំនួយ​ដែល​អាមេរិក​បាន​អះអាងថា រដ្ឋាភិបាល​ខ្មែរ​នា​សម័យ​នោះ បាន​ខ្ចី​ដើម្បី​ទិញ​ម្ហូបអាហារ។
លោក William A. Heidt (វី​ល លៀម​ហេដ) អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ទីក្រុង​ភ្នំពេញ បាន​បន្តថា កម្ពុជា​មិនគួរ​បន្ត​ឱ្យ​បំណុល​នេះ កើន​ឡើងជា​បន្ត​ទៀតឡើយ ដូចនេះ​កម្ពុជា​ត្រូវតែ​គិតគូរ​ពី​របៀប​សងបំណុល​នេះ ជាជាង​ការ​គិតពី​អតីតកាល។ អ​តី​កាលដែល​អាមេរិកកាំង បានធ្វើ​សង្គ្រាម​នៅ​ឥណ្ឌូចិន និង​បាន​ទំលាក់​គ្រាប់បែក​រាប់លាន​តោន​មកលើ​ទឹកដី​របស់​កម្ពុ​ជា។

សូម​រំលឹក​ដែរ​ថា រដ្ឋាភិបាល​កម្ពុជា​បាន​អំពាវនាវ​ជាច្រើនលើក​ជាច្រើន​សារ និង​ព្យាយាម​ចរចា​ដើម្បីឱ្យ​អាមេរិក​លុប​បំណុល​នេះ ចោល ឬក៏​បង្វែរ​បំណុល​នេះ ទៅជា​សកម្មភាព​មនុស្ស​ធម៌​ជាដើម ប៉ុន្តែ​គ្មាន​លទ្ធផល។ រដ្ឋាភិបាល​កម្ពុជា​ដែល​ទទួល​បរាជ័យ​ក្នុងការ​ចរចា​លុប​បំណុល​ជាមួយ​អាមេរិក​ជាច្រើន​ឆ្នាំកន្លងមក​ហើយ​នោះ គ្រោង​នឹង​យក​បញ្ហា​បំណុល​ទាំងនេះ ទៅ​ចរចា​ជាមួយនឹង​រដ្ឋបាល​ថ្មី​របស់លោក​ឌូ​ណា​ល់​ត្រាំ។ លោក​ឌូ​ណា​ល់​ត្រាំ​ដែល​កម្ពុជា​បាន​ព្យាយាម​ខិត​ទៅរក។

លោក​ផៃ ស៊ី​ផាន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​កម្ពុជា បាន​បញ្ជាក់ថា រដ្ឋាភិបាល​នឹង​បន្ត​ពិភាក្សា​ជាថ្មី​បន្ថែមទៀត​ម្តងទៀត ជាមួយ​រដ្ឋបាល​លោក​ឌូ​ណា​ល់​ត្រាំ​ចំពោះ​ប​ណុល​ដែល​កំពុង​កើនឡើង​នេះ។ លោក​ផែ​ស៊ី​ផាន បាន​ហៅថា​បំណុល​នេះ​ថា ជា​បំណុល​ជីវិត និង​ឈាម​របស់​ប្រជាជន​កម្ពុជា​ដែល​បាន​ស្លាប់​ក្នុង​ភ្លើងសង្គ្រាម​ក្នុង​ទសវត្ស​ន៍ទី៧០នេះ​ដោយសារ​នយោបាយ​ការបរទេស​របស់​អាមេរិក​នៅ​ឥណ្ឌូចិន។
យ៉ាងណាក៏ដោយ​រដ្ឋាភិបាល​កម្ពុជា បាន​ហៅ​ជំហរ​តឹងរឹង​ស្តីពី​បំណុល​របស់​អាមេរិក​នេះ ថា​ជា​សំពាធ​នយោបាយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ