អានតួអត្ថបទ
កម្ពុជា

ជំនួយ​ដល់​ពលករ​នៅ​ច្រក​ទ្វារ​ប៉ោយ​ប៉ែត​ក្លាយ​ជា​ជម្លោះ​

ទាំង​អាជ្ញាធរ​រដ្ឋាភិបាល ទាំង​សង្គម​ស៊ីវិល និង​បក្សប្រឆាំង​នៅតែ​បន្ត​ជួយ​អន្តរាគមន៍​ជា​បន្តបន្ទាប់​ដល់​ពលក​រ​ឆ្លងដែន​ខុសច្បាប់​ដែល​អាជ្ញាធរ​ថៃ​ចាប់បញ្ជូន​មកវិញ។ ប៉ុន្តែ ការប៉ះទង្គិច​គ្នាខ្លះៗបានកើត​ឡើង​រវាង​អាជ្ញាធរ​និង​ក្រុមយុវជន​ខ្មែរក្រោម​ក៏ដូចជា​​រវាង​​អាជ្ញាធរ​​និង​​តំណាង​​បក្ស​ប្រឆាំង​​នៅ​ពេល​​ចែក​​អំណោយ​​ដល់​​ពលករ​។​ ​អង្គការ​​សង្គម​​ស៊ី​វិល​​ដែល​​តាម​ដាន​​រឿង​នេះ​​បាន​​អំពាវ​នាវ​​ឲ្យ​​មាន​ការ​​បើក​ទូលាយ​​ក្នុង​ការ​​ចូល​រួម​​ជួយ​​ពលករ​​ខ្មែរ​។​

ពលករខ្មែរដែលថៃបញ្ជូនមកវិញ។
ពលករខ្មែរដែលថៃបញ្ជូនមកវិញ។ @Facebook
ផ្សាយពាណិជ្ជកម្ម

គិត​មកទល់នឹង​ថ្ងៃនេះ តួលេខ​ពលករ​ឆ្លងដែន​ខុសច្បាប់​ដែល​អាជ្ញាធរ​ថៃ​ចាប់បញ្ជូន​ត្រឡប់មកវិញ​បាន​កើន​ដល់​ជាង២សែន​នាក់​ហើយ។ នេះ​បើ​យោងតាម​តួលេខ​ដែល​ផ្តល់​ដោយ​អាជ្ញាធរ​រដ្ឋាភិបាល។ ការបញ្ជូន​ពលករ​ខ្មែរ​មកវិញ​ក៏​នៅតែ​មិនទាន់​ចប់​នៅឡើយ​ដែរ។ ស្រប​ពេលដែល​ទាំង​អាជ្ញាធរ ទាំង​សង្គម​ស៊ីវិល ទាំង​បក្សប្រឆាំង​និង​សម្បុរ​សជន​នានា​កំពុង​សម្រុក​ចែក​អំណោយ​ដល់​ពលករ ការប៉ះទង្គិច​គ្នា​ខ្លះ​បាន​កើតឡើង។

ជាក់ស្តែង​កាលពី​យប់​ថ្ងៃ​ពុធ អាជ្ញាធរ​ដែនដី​បាន​ប៉ះ​សម្តី​ជាមួយ​យុវជន​មួយក្រុម​ដែល​ដែលមាន​ពាក់​អាវយឺត​សញ្ញា​ទង់ជាតិ​ខ្មែរ​កម្ពុជា​ក្រោម​ហើយ​ចុះ​ចែក​អំណោយ​ដល់​ពលករ។ ក្រុមយុវជន​ទាំងនោះ​បាន​ចោទប្រកាន់​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​ថា​បាន​រារាំង​ពួកគេ​មិន​ឲ្យ​ផ្តល់​អំណោយ​ដល់​ពលករ​ខ្មែរ ប៉ុន្តែ ភាគី​អាជ្ញាធរ​វិញ​ចោទ​ក្រុមយុវជន​ទាំងនោះ​ថា​ជាការ​កេ​ញ​ចំណេញ​នយោបាយ។

ដោយឡែក ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​និង​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី ដឹកនាំ​ដោយ​លោក កឹម សុខា ក៏បាន​ធ្វើដំណើរ​ទៅដល់​ទីក្រុង​ប៉ោយប៉ែត​ដែរ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដើម្បី​ជួប​ជាមួយ​ពលករ។ លោក ស៊ុម ចាន់​គារ មន្ត្រី​អង្គការ​អាដហុក​ប្រចាំខេត្ត​បន្ទាយមានជ័យ​បាន​ប្រាប់​វិទ្យុ​បារាំង​ថា មុន​ការ​ទៅដល់​របស់​មន្ត្រី​បក្សប្រឆាំង មាន​ក្រុមមនុស្ស​ដើរ​ស្រែកប្រាប់​ពលករ​តាម​មីក្រូ​ថា​កុំ​ឲ្យ​ជឿ​តាម​ការឃោសនា​របស់​ប​ណ​បក្សនយោបាយ។ លោក​សង្ស័យថា​នេះ​ជាការ​រៀបចំ​របស់​អាជ្ញា​ធរ​ដែល​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ។

លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​ក៏បាន​ឲ្យ​ដឹង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា មានការ​ប៉ះទង្គិច​គ្នា​បន្តិចបន្តួច​នៅពេលដែល​លោក​ចូល​ទៅដល់​ជំរុំ​ពលករ​ខ្មែរ​នៅ​ទីក្រុង​ប៉ោយប៉ែត។ ភ្នាក់ងារ​ការពារ​សិទ្ធិមនុស្ស​អង្គការ​អាដហុក លោក ស៊ុម ចាន់​គារ បាន​កត់សម្គាល់ថា ចំនួន​ពលករ​ដែល​ភាគី​ថៃ​ដឹក​ប​ញ្ជូ​មន​ក​វិញ​បាន​ថយចុះ​ហើយ​នៅពេលនេះ។

​យ៉ាងណាក៏ដោយ លោក​បញ្ជាក់ថា ការចែក​អំណោយ​ដល់​ពលករ​ទាមទារ​ឲ្យ​មានការ​ចូលរួម​ទូលំទូលាយ​ពី​គ្រប់​មជ្ឈដ្ឋាន។ ជម្លោះ​ជុំវិញ​ការជួយ​ពលករ​រ​ក៏​ត្រូវបាន​មជ្ឈដ្ឋាន​ជាច្រើន​សម្តែង​ការសោកស្តាយ​ហើយ​បាន​អំពាវនាវ​ឲ្យ​អ្នកនយោបាយ​ត្រូវ​ចៀសវាង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ