អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

អ្នក​ជំនាញ​សេដ្ឋកិច្ច​៖ ការ​បញ្ជូន​កម្មករ​មក​កម្ពុជា​វិញ គឺ​នាំ​បន្ទុក​ច្រើន​ជាង​

ចុះផ្សាយ​នៅ​ថ្ងៃ៖

កម្មករ​ខ្មែរ​ខុស​ច្បាប់ នៅ​ប្រទេស​ថៃ​រាប់​ម៉ឺន​នាក់ ត្រូវ​បាន​ដឹក​បញ្ជូន​មក​ដល់​ទឹក​ដី​កម្ពុជា​វិញ ជា​បន្តបន្ទាប់។ ទន្ទឹម​នឹង​នេះ អ្នក​វិភាគ​សេដ្ឋកិច្ច​សង្គម​កម្ពុជា បាន​លើក​ឡើង​ថា កម្ពុជា​ពិត​ជា​គេច​មិន​ផុត​ពី​បន្ទុកដ៏​ធំ​ធេង​នេះ​នោះ​ទេ។ ព្រោះ​ថា ទី​ផ្សារ​កម្ពុជា មិន​អាច​មាន​ការងារ​រាប់​ម៉ឺន​កន្លែង ដើម្បី​ផ្គត់ផ្គង់​កម្មករ ដែល​ត្រូវ​ការ​មុខ​របរ​ជា​បន្ទាន់​ទាំង​នេះ។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ អ្នក​វិភាគ​សេដ្ឋកិច្ច ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ចេះ​ប្រើ​ប្រាស់​ឱកាស​បន្ទុក​នេះ ទៅ​ជា​កាលានុវត្ត​ភាព​​វិញ។ ជា​កាលានុវត្តភាព ព្រោះ​ថា កម្មករ​ទាំង​នោះ គឺ​មាន​ជំនាញ និង​បទ​ពិសោធន៍​រួច​រាល់​ហើយ។ មួយ​វិញ​ទៀត ការ​ពង្រីង​នូវ​ការ​វិនិយោគធន់​ស្រាល ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​​បន្ទាន់​នេះ គឺ​នឹង​អាច​ដោះស្រាយ​បាន​មួយ​កំរិត។

ពលករ​ចំណាក​ស្រុក​ខ្មែរ។
ពលករ​ចំណាក​ស្រុក​ខ្មែរ។ ©rfi-ម៉េងហូរ
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ