អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

រដ្ឋា​ភិបាល​មាន​ពេល​«​ពី​៣​ទៅ​៦​ខែ​»​ដើម្បី​បញ្ជៀស​ចលាចល​ដោយ​សារ​កង្វះ​ការងារ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

បើ​រដ្ឋមន្ត្រី​ការងារ និង​អ្នកសេដ្ឋកិច្ច​ឯករាជ្យ ប៉ាន់ស្មាន​ត្រូវ រដ្ឋាភិបាល​កម្ពុជា​មាន​ពេល​មិន​ដល់៦ខែ​ទេ ក្នុងការ​ធ្វើអ្វីៗគ្រប់យ៉ាង ដើម្បី​បញ្ជៀ​ស«បញ្ហា​ធ្ងន់»ក្នុងសង្គម ដែល​អាច​បង្កដោយ​កង្វះ​ការងារ។ មក​ដល់​​ថ្ងៃ​​នេះ​​ ពលករ​​ខុស​ច្បាប់​​ខ្មែរ​​នៅ​​ប្រទេស​​ថៃ ​ប្រមាណ​១០​ម៉ឺន​​នាក់​​ហើយ​ បាន​​ហូរ​​ចូល​​ស្រុក​​វិញ​នៅ​​ពេល​ដែល​​ទីផ្សារ​ការងារ​​ក្នុង​ប្រទេស​​អាច​​ស្រូប​​ពលករ​​បាន​តែ​​ប្រហែល​៥​ម៉ឺន​​នាក់​​ប៉ុណ្ណោះ​។ ​ទោះ​បី​​ជា​​មាន​ការ​​អះ​អាង​​អំពី​​ឱកាស​​ការ​ងារ​«ទូលាយ»​ក៏​ដោយ​ ក៏​​ក្តី​បារម្ភ​​នៅ​តែ​មាន​ ព្រោះ​«​ថៅ​កែ​​បាតុ​កម្ម​» ​កម្ពុជា​ បាន​​ជំរុញ​​ឱ្យ​​អ្នក​​ខ្វះ​​ការ​ងារ​ធ្វើ​«រួម​គ្នា​​ទាម​ទារ​​ជីវភាព​​សមរម្យ​»​ពី​​រដ្ឋ​អំណាច​​រួច​ទៅ​ហើយ​។​  

ពលករ​ចំណាក​ស្រុក​
ពលករ​ចំណាក​ស្រុក​ ©rfi-ម៉េងហូរ
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ