បទសម្ភាស
លោក រស់ សុវាចា ៖ ក្រសួងអប់រំបានណែនាំឲ្យសាលារៀនទាំងអស់ បើកទ្វារអំឡុងបុណ្យចូលឆ្នាំចិន
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:១៦
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFI នៅរាត្រីនេះ គឺ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។ ក្រសួងអប់រំដែលបានអំពាវនាវកុំឲ្យអាណាព្យាបាលរៀបគម្រោងនាំកូនៗដើរលេងក្នុងអំឡុងពេលបុណ្យចូលឆ្នាំចិន ដែលប៉ះពាល់ដល់កម្មវិធីសិក្សារបស់សិស្ស។ ថ្វីត្បិតតែបុណ្យចូលឆ្នាំចិនមិនមែនជាថ្ងៃឈប់សម្រាកបុណ្យជាតិរបស់កម្ពុជាក៏ដោយ តែមានសាលាឯកជនមួយចំនួន នៅទីក្រុងភ្នំពេញបានចេញសេចក្តីជូនដំណឹង ពីការឈប់សម្រាកនេះរួចទៅហើយ។ តើក្រសួងអប់រំនឹងមានវិធានការបែបណា?