អានតួអត្ថបទ
បទសម្ភាស

លោក​ព្រាប កុល៖ ការ​សង្កេត​ការ​ប្រឡង​បាក់ឌុប​ថ្នាក់​ជាតិ អាច​កាត់​បន្ថយ​ភាព​មិន​ប្រក្រតី និង​អំពើ​ពុក​រលួយ​​​បាន​មួយ​កម្រិត

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្ដរជាតិ​នៅ​ថ្ងៃ​នេះ គឺ​លោក​ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា។ អង្គការ​តម្លា​ភាព​កម្ពុជា ដែល​មាន​បេសកកម្ម​កាត់​បន្ថយ​អំពើ​ពុក​រលួយ​នៅ​កម្ពុជា បាន​ផ្សព្វផ្សាយ​ដំណឹង​​ជ្រើស​រើស​អ្នក​ស្ម័គ្រ​ចិត្ត ដើម្បី​ធ្វើ​ការ​សង្កេត​ការ​ប្រឡង​បាក់​ឌុប​ថ្នាក់​ជាតិ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​៥ ខែ​សីហាខាង​មុខ​នេះ។ យុទ្ធនាការ​សង្កេត​ការ​ប្រឡង​បាក់ឌុប​ថ្នាក់​ជាតិដែល​ផ្ដួច​ផ្ដើម​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នេះ ត្រូវ​បាន​លោក​ព្រាប កុល អះអាង​ថា អាច​កាត់​បន្ថយ​ភាព​មិន​ប្រក្រតី និង​អំពើ​ពុក​រលួយ​នៅ​ក្នុង​ការ​ប្រឡង​បាន​មួយ​កម្រិត។ ក្នុង​កិច្ច​សម្ភាស​ជាមួយ​វិទ្យុ​បារាំង លោក​ព្រាប កុល ក៏​បាន​បង្ហើប​ឲ្យ​ដឹង​ពី​ថ្នាំ​ព្យាបាល​ជំងឺ​ពុក​រលួយ ដែល​ក្រុម​ការងារ​របស់​លោក នឹង​ចេញ​ផ្សាយ​នៅ​ខែ​កញ្ញា​ខាង​មុខ​នេះ​ផង​ដែរ។

លោក ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា
លោក ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា ©rfi
ផ្សាយពាណិជ្ជកម្ម

 

 
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ