អានតួអត្ថបទ
បទសម្ភាស

លោក​យឹម ​សុវណ្ណ​៖ ​ការ​ចាប់​ខ្លួន​​សកម្ម​ជន​​បក្ស​​សង្គ្រោះ​​ជាតិ ​ជា​​បញ្ហា​​ចាស់​ ការ​គំរាម​​កំហែង​​ថ្មី​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​​ប្រចាំ​ថ្ងៃ​​របស់​​វិទ្យុ​​បារាំង​​អន្តរជាតិ​ RFI ​នៅ​ថ្ងៃ​នេះ ​គឺ​​លោក​យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​​គណ​បក្ស​​សង្គ្រោះ​​ជាតិ​។ ​ឆ្លើយ​តប​​នឹង​​សំណួរ​​របស់​​វិទ្យុ​​បារាំង​​អន្តរជាតិ​ RFI​ លោកយឹម ​សុវណ្ណ​ បាន​ចាត់​ទុក​​សកម្មភាព​​នៃ​​ការ​ចាប់​ខ្លួន​​សកម្មជន​​គណបក្ស​​សង្គ្រោះ​​ជាតិ​ ក៏​​ដូច​ជា​​សកម្មជន​​ដីធ្លី​ និង​​ព្រះស​ង្ឃ​​ដោយ​​អាជ្ញាធរ​​រដ្ឋាភិបា​ល​​នា​ពេល​ថ្មី​ៗ​នេះ​ ថា​​គឺ​ជា​​រឿង​​នយោបាយ​។ ​លោក យឹម ​សុវណ្ណ ​បាន​​ហៅ​​រូបភាព​​នេះ​​ថា​ គឺជា​​ការ​គំរាម​កំហែង​​ថ្មី​​មួយ​​មក​លើ​​គណបក្ស ​ខណៈ​ដែល​​កិច្ច​ចរចា​​ស្តី​ពី​​ការ​ជ្រើស​រើស​​ប្រធាន​​គណៈ​កម្មាធិការ​​ជាតិ​​រៀបចំ​​ការ​បោះ​ឆ្នោត​ (គ.ជ.ប)​ ថ្មី​ បាន​​ជាប់​គាំង។​ ប៉ុន្តែ​​យ៉ាង​ណា​​ក៏​ដោយ​ បើ​តាម​​លោក​យឹម​ សុវណ្ណ ​គណបក្ស​​នឹង​​ខិត​ខំ​​ស្វែង​រក​​ដំណោះ​ស្រាយ​​លើ​​បញ្ហា​​នេះ​ ដោយ​​សន្តិវិធី ​ពោល​គឺ ​ធ្វើ​យ៉ាង​ណា​​កុំ​ឲ្យ​ប៉ះ​ពាល់​​ដល់​​ការ​កែ​​ទម្រង់​​ស្ថា​ប័ន​រៀប​ចំ​​ការ​បោះ​ឆ្នោត​ គឺ​ គ.ជ.ប​ ។​

លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះជាតិ
លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះជាតិ @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ