មេធាវីគណបក្សសង្គ្រោះជាតិកំពុងសិក្សាទៅលើវីដេអូលោក កឹម សុខា
ភ្លាមៗបន្ទាប់ពីការចាប់ខ្លួនលោក កឹម សុខា ក្រុមមេធាវីគណបក្សសង្គ្រោះជាតិកំពុងសិក្សាទៅលើវីដេអូឃ្លីបជាង១០នាទីដែលកំពុងចែកផ្សាយយ៉ាងព្រោងព្រៀតពេញបណ្ដាញសង្គម។ វីដេអូដែលអាជ្ញាធរអះអាងថា ជាភ័ស្តុតាងមួយសំខាន់ឈានដល់ការចាប់ខ្លួនលោក កឹម សុខា ដោយលោកនិយាយថា ទទួលបានការបណ្ដុះបណ្ដាលពីសហរដ្ឋដើម្បីធ្វើការផ្លាស់ប្ដូររបបដឹកនាំនៅកម្ពុជា ។ លោក សំ សុគង់ មេធាវីគណបក្សសង្គ្រោះជាតិ ប្រាប់វិទ្យុបារាំងនៅថ្ងៃអាទិត្យនេះថា ការចាប់ខ្លួនលោក កឹម សុខា ធ្វើឡើងខុសនីតិវិធីដោយសារតែការចុះចាប់ខ្លួននេះឡើងទាំងពាក់កណ្ដាលយប់ ទោះជាសមត្ថកិច្ចអះអាថា ជាបទល្មើសជាក់ស្ដែងក៏ដោយ សមត្ថកិច្ចគួរណាតែចាំដល់ម៉ោង៦ព្រឹក។ ម្យ៉ាងទៀតការចាប់ខ្លួននេះធ្វើឡើងដោយគ្មានដីកាពីតុលាការ។ សូមស្ដាប់ប្រសាសន៍លោក សំ សុគង់ មេធាវីគណបក្សសង្គ្រោះជាតិ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០៣:២១