អានតួអត្ថបទ
កម្ពុជា

ចំណុច​សំខាន់​ៗ​​ដែល​​មិន​ត្រូវ​​គ្នា​​ក្នុង​ការ​​រៀប​ចំ​សេចក្តី​​ស្នើ​ច្បាប់​​ស្តី​ពី​ គជប ​ត្រូវ​បាន​​ពិភាក្សា​

មតិ​​ផ្សេង​គ្នា​​ក្នុង​​ចំណុច​សំខាន់​ៗ ​មួយ​ចំនួន​​ដែល​​គណៈកម្មការ​​ចម្រុះ​​របស់​​គណបក្ស​​ប្រជាជន​​ជន​កម្ពុជា ​និង​​គណបក្ស​​សង្គ្រោះ​​ជាតិ​​ចរចា​​មិន​ត្រូវ​​គ្នា​​ក្នុង​ការ​​រៀប​ចំ​សេចក្តី​​ស្នើ​ច្បាប់​ ស្តី​ពី​ គជប​ ត្រូវ​បាន​​ពិភាក្សា​។ ​មតិ​​ផ្សេង​គ្នា​​ទាំង ​១៥ ​ចំណុច​​នោះ ​រួម​មាន ​ការ​តែង​តាំង​​ថ្នាក់​ដឹក​នាំ​​គជប​ អំណាច ​ភារកិច្ច ​ការ​ទទួល​ខុស​ត្រូវ ​និង​​របៀប​របប​​ការងារ​​របស់​​គជប ​ជា​ដើម​។ ​កិច្ច​ពិភាក្សា ​ដែល​​រៀប​ចំ​​ដោយ​​អង្គការ​​សង្គ​ម​​ស៊ីវិល​ និង​​មាន​ការ​​ចូល​រួម​​ពី​​តំណាង​​គណ​បក្ស​នយោបាយ​ ព្រម​ទាំង​​អ្នក​វិភាគ​​សង្គម​ នៅ​​ថ្ងៃ​​ព្រហស្បតិ៍​​នេះ​ បាន​ធ្វើ​​ឡើង​ ខណៈ​ដែល​​ក្រុម​ការ​ងារ​​ចរចា​​របស់​​គណបក្ស​​ទាំង​ពីរ​ បាន​​ព្រាង​​ចប់​​លើ​​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​ ​​គជប ​ដែល​មាន​​ ៧ជំពូក ​និង ​៦៦ ​មាត្រា ​តែ​​នៅ​មាន​​ចំណុច​​មិន​ទាន់​​ស្រុះ​ស្រួល​​គ្នា​ចំនួន​ ១០​ មាត្រា​។​

អង្គការ​សង្គម​ស៊ីវិល​ អ្នក​វិភាគ​ តំណាង​គណបក្ស​ពិភាក្សា​គ្នា​អំពី​ច្បាប់​ស្តី​ពី​ គជប​
អង្គការ​សង្គម​ស៊ីវិល​ អ្នក​វិភាគ​ តំណាង​គណបក្ស​ពិភាក្សា​គ្នា​អំពី​ច្បាប់​ស្តី​ពី​ គជប​ RFI/ សហការី
ផ្សាយពាណិជ្ជកម្ម

មតិ​ផ្សេងគ្នា​របស់​ក្រុមការងារ​ចម្រុះ​គណបក្ស​ទាំងពីរ ក្នុងការ​រៀបចំសេចក្តី​ស្នើច្បាប់ ស្តីពី ការរៀបចំ និង​ការប្រព្រឹត្តទៅ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គជប ត្រូវបាន​សង្គម​ស៊ីវិល លើក​បង្ហាញ​ក្នុង​វេទិកា​ពិភាក្សា នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី៣០តុលា​នេះ។

ចំណុចសំខាន់ៗ ទាំង ១៥ ចំណុច​នោះ រួមមាន៖ ការតែងតាំង​ថ្នាក់ដឹកនាំ​គជប ត្រូវបាន​មតិ​ទី១ ថា ប្រធាន ឬ​អនុប្រធាន​គជប ត្រូវ​ជ្រើសរើស​ក្នុងចំណោម​គណបក្ស ដែលមាន​អាសនៈ​នៅ​រដ្ឋសភា តែ​មតិ​ទី២ថា គជប​ជា​អ្នកសម្រេច​ខ្លួនឯង ដោយ​មតិ​ភាគច្រើន​ដាច់ខាត​នៃ​សមាជិក​គជប​ទាំង៩រូប រីឯ​មតិ​ផ្សេង​ទៀតថា សមាជិក​គជប​ទី៩ ត្រូវជា​ប្រធាន​គជប។

ចំណែក​អំណាច ភារកិច្ច ការទទួលខុសត្រូវ និង​របៀបរបប​ការងារ​របស់​គជប គឺមាន​មតិ១ លើកឡើងថា គជប​ផ្តល់​អំណាច​ដល់​គជប​ថ្នាក់​ខេត្ត​រាជធានី ក្នុង​ការដក​មន្ត្រី​បម្រើការ​នៅក្រោម​ឱវាទ​របស់ខ្លួន តែ​មតិ​គណបក្ស​មួយទៀត​ថា គជប ជា​អ្នកសម្រេច​ក្នុង​ការដក​មន្ត្រី​បម្រើការ​បោះឆ្នោត​នោះជាដើម។

តំណាង​សង្គម​ស៊ីវិលដែល​ចូលរួម​ពិភាក្សា លោកហង្ស ពុទ្ធា ចង់​ឲ្យ​គជប ដែល​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ចរចា ត្រូវជា​ស្ថាប័នអ​ព្យា​ក្រឹត។ សង្គម​ស៊ីវិល ក៏​ស្នើ​ឲ្យ​គណបក្ស​ទាំងពីរ បើកចំហរ និង​ពិគ្រោះ​យោបល់​លើ​ពង្រាងច្បាប់​គជប​នោះ​ផងដែរ។ រីឯ​លោក​សុខ​ ទូច ស្នើ​ដល់​គណបក្ស​ទាំងពីរ រៀបចំ​យន្តការ និង​ប្រព័ន្ធ​ក្នុងការ​ជ្រើសរើស​សមាជិក​គជប​ថ្មី ខណៈដែល​សមាជិក​គជ​ប​ថ្មី​ទាំង ៩ រូប ត្រូវបាន​លោក​សុខ ​ទូច មើលឃើញថា មិន​ឯករាជ្យ​រួចទៅហើយ ព្រោះ​ជ្រើស​ចេញពី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ។

ក្នុង​កិច្ចពិភាក្សា លោក គួ​យ ប៊ុន​រឿន សហប្រធាន​ក្រុមការងារ​រៀបចំ​ច្បាប់ គជប មកពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើកឡើងថា ក្រុមការងារ​ចម្រុះ​គណបក្ស​ទាំងពីរ បាន​ព្រាង​ចប់​ហើយ លើ​សេចក្តីស្នើច្បាប់​គជប ដែលមាន ៧ ជំពូក និង ៦៦ មាត្រា។ ប៉ុន្តែ​មកដល់ពេលនេះ មិនទាន់​ស្រុះស្រួល​គ្នា ចំនួន ១០ មាត្រា ពាក់ព័ន្ធ​នឹង​សមាសភាព​ក្នុងការ​តែងតាំង​ប្រធាន​អនុប្រធាន គជប លក្ខណៈសម្បត្តិ​បេក្ខជន​សមាជិក​គជប ភារកិច្ច និង​ការទទួលខុសត្រូវ​រប​ស់គ​ជប ជាដើម។

លោក គួ​យ ប៊ុន​រឿន បញ្ជាក់ថា ក្រុមការងារ​ចម្រុះ​គណបក្ស​ទាំងពីរ នឹង​បន្ត​ជួបគ្នា​ទៀត នៅ​ថ្ងៃទី១០វិច្ឆិកា ដើម្បី​ជជែក​លើ​ចំណុច​មិនទាន់​ស្រុះស្រួល​គ្នា​ទាំង ១០ មាត្រា នោះ មុននឹង​រុញ​ទៅ​ថ្នាក់ដឹកនាំ​កំពូល សម្រេច។

តំណាង​គណបក្ស​ប្រជាជន​កម្ពុជា ដែលជា​ដៃគូ​ចរចា មិនបាន​បញ្ជូន​តំណាង​ចូលរួម​កិច្ចពិភាក្សា​នោះទេ។ តែមាន​តំណាង​ពី​គណបក្ស​មិន​ជាប់ឆ្នោត ដូចជា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គណបក្ស​ខ្មែរ​ឈប់​ក្រ គណបក្ស​សាធារណៈរដ្ឋ​ប្រជាធិបតេយ្យ និង​គណបក្ស​សង្គម​រាស្ត្រ​រាជាធិបតេយ្យ ជាដើម។ តំណាង​គណបក្ស​មិន​ជាប់ឆ្នោត បាន​ជំរុញ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ រៀបចំ​ច្បាប់​គជប ដើម្បី​ធ្វើ​ឲ្យ​គជប ជា​ស្ថាប័ន​ជាតិ អ​ព្យា​ក្រឹត្យ ឯករាជ្យ ឈានទៅ​រៀបចំ​ការបោះឆ្នោត ដោយ​យុត្តិធម៌ និង​ត្រឹមត្រូវ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ