អានតួអត្ថបទ
បទយកការណ៍

មនុស្ស​ជា​ច្រើន​បាន​ភ្ញាក់​ផ្អើល​នឹង​វត្ត​មាន​ពលករ​ខ្មែរ​ខុស​ច្បាប់​ដែល​អាជ្ញាធរ​បាន​ចាប់​បញ្ជួន​

ចុះផ្សាយ​នៅ​ថ្ងៃ៖

មនុស្ស​ជាច្រើន​បាន​ភ្ញាក់ផ្អើល​នឹង​វត្តមាន​ពលករ​ខ្មែរ​ខុសច្បាប់​ដែល​អាជ្ញាធរ​ថៃ​ចា​ប់​ប​ញ្ជួ​ន​នៅ​​ពេល​នេះ រាប់ទាំង​ពលករ​ខ្លួនឯង​ផង។ គេ​ធ្លាប់តែ​ឮ​ពាក្យ​ថា​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​បាន​ឆ្លងដែន​ទៅ​លក់​កម្លាំង​នៅ​ប្រទេស​ប្រទេស​ថៃ។ ប៉ុន្តែ​បើ​គ្រាន់តែ​ស្តាប់​ពាក្យ​នេះ​មិន​បាន​ឃើញ​ចំនួន​មនុស្ស ប្រហែលជា​គ្រប់គ្នា​មិនសូវ​ភ្ញាក់ផ្អើល​នោះទេ លុះដល់​ពេលនេះ ពេល​ឃើញ ចំនួន​ពលករ ដែល​ត្រូវអាជ្ញាធរ​ចាប់​ប​ញ្ជួ​ន​មកវិញ​បានមនុស្ស​ជាច្រើន​លាន់មាត់​ថា “ខ្មែរ​ធ្វើក​ម្មករ​ថៃ​ពិតជា​ច្រើន។ អ្នក​និយាយ​បែបនេះ ជាពិសេស អ្នក​បាន​ទៅដល់​ច្រក​ប៉ោយប៉ែត កន្លែង​ដែល​ពលករ​ខ្មែរ​ពាន់​នាក់ ក្នុងមួយថ្ងៃៗ ត្រូវបាន​គេ​ដឹក​មក​ទម្លាក់។  

ពលករខ្មែរខុសច្បាប់នៅពេលអាជ្ញាធរយោធាថៃបញ្ជួនមកដល់ច្រកប៉ោយប៉ែត។
ពលករខ្មែរខុសច្បាប់នៅពេលអាជ្ញាធរយោធាថៃបញ្ជួនមកដល់ច្រកប៉ោយប៉ែត។ RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ