អានតួអត្ថបទ
កម្ពុជា

លោក​ ស៊ូប៊ែឌី ​ជួប​ប្រជាពលរដ្ឋ​​មាន​ជម្លោះ​ដី​ធ្លី​នៅ​ខេត្ត​ កោះកុង​

តាំង​ពី​​ថ្ងៃ​​សៅរ៍​​ម្សិល​មិញ ​រហូត​មក​ទល់​​ថ្ងៃអាទិត្យ​​នេះ​ លោក​ ​សូរិយា​ ប្រាសាទ ​ស៊ូ​ប៊ែ​ឌី​ អ្នក​រាយ​ការណ៍​​ពិសេស​​អង្គការ​សហ​ប្រជាជាតិ​ ស្ដី​ពី​​ស្ថានភាព​​សិទ្ធិ​មនុស្ស​​នៅ​​កម្ពុជា​ បាន​​អញ្ជើញ​​ទៅ​​ខេត្ត​កោះ​កុង ​ដើម្បី​​ស្វែង​យល់​​ការ​ពិត​ ពី​​សំណាក់​​ប្រជា​ពលរដ្ឋ​​ដែល​មាន​​ជម្លោះ​ដី​ធ្លី​​នៅ​​ទី​នោះ​។

លោក សូរិយា ប្រាសាទ ស៊ូប៊ែឌី អ្នករាយការណ៍​ពិសេស​អ.ស.ប ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា
លោក សូរិយា ប្រាសាទ ស៊ូប៊ែឌី អ្នករាយការណ៍​ពិសេស​អ.ស.ប ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា RFI/Bona Pen
ផ្សាយពាណិជ្ជកម្ម

​លោក ​អ៊ិន គង់​ជិត មន្ដ្រី​សម្របសម្រួល​អង្គការ​លី​កាដូ ប្រចាំខេត្ត​កោះកុង បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិទៀតថា បេសកកម្ម​របស់លោក​ ស៊ូ​ប៊ែ​ឌី ចាប់ផ្ដើម​កាលពី​ម្សិលមិញ ដោយ​លោក​បាន​អញ្ជើញ​ទៅ​ជួប​ប្រជាពលរដ្ឋ​ដែលមាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ដាំ​អំពៅ នៅ​ឃុំ​ជីខ​លើ ស្រុកស្រែ​អំបិល ខេត្តកោះកុង។ 

សូម​ជម្រាប​ជូន​ថា ​បើ​តាម​គម្រោង​ នៅ​ថ្ងៃ​អាទិត្យ​នេះ​ លោក​ ស៊ូប៊ែឌី​​ នឹង​អញ្ជើញ​ចុះ​ជួប​ប្រជា​ពលរដ្ឋ​នៅ​ភូមិ​តានូន​ ឃុំ​តា​នូន​ ស្រុក​បុទុម​សាគរ​ ខេត្ត​កោះកុង​ ដែល​មាន​ជម្លោះ​ដី​ធ្លី​ជាមួយ​ក្រុម​ហ៊ុន​ចិន ​Union ​Development ​Group​ នា​ពេល​កន្លង​មក​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ