អានតួអត្ថបទ
កម្ពុជា

សហជីព​ស្នើឱ្យ​រដ្ឋាភិបាល និង​មេបក្ស​ប្រឆាំង​ចូលរួម​វេទិកាសាធារណៈ​នៅ​ថ្ងៃ៨មីនា​ខាងមុខ

សហព័ន្ធ សហជីព សមាគម និង​កម្មករនិយោជិក​នៅ​គ្រប់​វិស័យ​ក្នុងប្រទេស​កម្ពុជា នឹងដាក់​លិខិតអញ្ជើញ​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​មកពី​គណបក្សកាន់អំណាច និង​ប្រធាន​គណបក្ស ប្រឆាំង​ឱ្យចូល​រួម​វេទិកាសាធារណៈ​របស់ខ្លួន​នៅ​ថ្ងៃទី៨ មីនា​ខាងមុខ។ ជា​វេទិកា​ដែល​នឹង​លើកឡើង​ពី​បញ្ហា​ការចាប់ខ្លួន​សកម្មជន​សិទ្ធមនុស្ស នឹង​កម្មករ រួមទាំង​បញ្ហា​ប្រាក់​ឈ្នួល​អ​ប្បរមា​ជាដើម។

កម្មករ​កាត់ដេរ​បាន​ប្រមូល​ផ្តុំគ្នា​តវ៉ា​នៅមុខ​ក្រសួង​ការងារ​​ ដោយ​បាន​បិទ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​នៅថ្ងៃ​សុក្រ​ទី ​២៧ ​ធ្នូ​។​
កម្មករ​កាត់ដេរ​បាន​ប្រមូល​ផ្តុំគ្នា​តវ៉ា​នៅមុខ​ក្រសួង​ការងារ​​ ដោយ​បាន​បិទ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​នៅថ្ងៃ​សុក្រ​ទី ​២៧ ​ធ្នូ​។​
ផ្សាយពាណិជ្ជកម្ម

សហជីព​ចំនួន ១៨នៅ​កម្ពុជា​ស្នើឱ្យ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង និង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ចូលរួម​ក្នុង​វេទិកាសាធារណៈ​របស់ខ្លួន​នៅ​ថ្ងៃ​ទិវា​សិទ្ធិនារី ៨ មីនា​ខាង មុខ។ ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFIនៅ​ថ្ងៃអាទិត្យ​នេះ លោក ប៉ាវ ស៊ីណា ប្រធាន​សហព័ន្ធ​សហជីពចលនា​កម្មករ បាន​ថ្លែងថា​វត្ត​មាននៃ​អ្នកនយោបាយ​មកពី​គណបក្សកាន់អំណាច និង​បក្សប្រឆាំង​គឺមាន​សារៈសំខាន់​ណាស់​ដើម្បី​ចូលរួម​ស្តាប់​ការបញ្ចេញមតិ​របស់​ក​ម្មករ និង​អ្នកចូលរួម​ទាំ​អស់។ 

វេទិកាសាធារណៈ ដែល​ធ្វើឡើង​នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​ថ្ងៃទី៨ មីនា កម្មករ ទាមទារ​ឱ្យ​រដ្ឋាភិបាល​បញ្ជាក់​ពី​ការចាប់ខ្លួន​សកម្មជន​សិទ្ធមនុស្ស រួមទាំង​កម្មករ​ទាំង២៣ នាក់ រួមទាំង​បញ្ហា​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បរ​មា​ផងដែរ។ ប្រធាន​សហជីព លោក ប៉ាវ ស៊ីណា​បាន​បញ្ជាក់ថា ក្រុម​សហជីព នឹង​បញ្ជូន​លិខិតអញ្ជើញ​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ស ខេង និង ប្រធាន​គណបក្សប្រឆាំង លោក សម រង្ស៊ី នៅ​ថ្ងៃទី៣ មីនា​ស្អែក​នេះ។

 
ក្នុង​វេទិកា​ដែលមាន​កម្មករ និង​អ្នកចូលរួម​ប្រមាណ៣ម៉ឺន​នាក់ ប្រធាន​សហព័ន្ធ​សហជីព ចលនា​កម្មករ​រូបនេះ រំពឹងថា”អ្នកនយោបាយ​ទាំងពីរ​គណបក្ស​នឹងចូលរួម ហើយ​បើទោះបីជា​មិនបាន​ចូលរួម​ដោយ​ខ្លួន​ក៏ដោយ ក៏​គួរ​ចាត់​តំណាង​ចូលរួម​ផងដែរ។  

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​អះអាងថា គណបក្ស​សង្គ្រោះ​ជាតិ​ស្វាគមន៍​ចំពោះ​ការអញ្ជើញ​ចូលរួម​ក្នុង​វេទិកាសាធារណៈ​របស់​ក្រុម​សហជីព​កម្មករ​នេះ។ ហើយ​ថា ក្នុងនាម​ជា​តំណាងរាស្ត្រ​ការ​ត្រូវតែ​ស្តាប់​ការសម្តែង​មតិ​របស់​ពលរដ្ឋ។ ដោយឡែក គណបក្ស​ប្រជាជន​កម្ពុជា មិនទាន់​ឆ្លើយតប​នោះទេ។ 

វេទិកាសាធារណៈ​នៅ​ថ្ងៃទី៨ មីនា​ខាងមុខនេះ គឺ​គ្រោង​នឹង​រៀបចំ​ពី​ម៉ោង ៨ព្រឹក​ដល់​ម៉ោង១២ថ្ងៃត្រង់។ លោក ប៉ាវ ស៊ីណា​បាន​អះអាង​កម្មករ​និង​សហជីព​ទាំង១៨នឹងធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​នៅ​ថ្ងៃទី១២មីនា​ខាងមុខ ប្រសិនបើ​កម្មករ​ទាំង​អស់​មិនបាន​ចម្លើយ​នៅ​ថ្ងៃទី៨ មីនា​ថ្ងៃ​សិទ្ធិនារី​នោះទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ