អានតួអត្ថបទ
កម្ពជា

មន្ត្រី​គ.ជ.ប​៣០០​នាក់ត្រូវ​បាន​បញ្ជូល​ជា​ក្រប​ខ័ណ្ឌ​មន្ត្រី​រាជ​ការ​

គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ហៅ​កាត់​ថា គ.ជ.ប នៅ​ថ្ងៃ​ទី​២៣​កុម្ភៈ​នេះ​បានប្រកាស​តែង​តាំង​ លោក ទេព នីថា ក្នុងតំណែងជា​អគ្គ​លេខា​ធិការ គ.ជ.ប ពេញ​សិទ្ធិ​ហើយ​រួម​និងការប្រកាស​តែង​តាំង​តំណែង​អគ្គ​លេខាធិ​ការ​រង​៤​រូប​ផ្សេង​ទៀត។ ដោយ​ឡែក មន្ត្រីគ.ជ.ប ចំនួន​៣០០ នាក់​ផ្សេង​ទៀត ត្រូវ​បាន​ធ្វើ​សមាហរណកម្ម​បញ្ចូល ក្នុងក្រប​ខ័ណ្ឌ​មន្ត្រី​រាជ​ការពេញ​សិទ្ធិ រាប់​ចាប់​ពី ប្រធាន  អនុ​ប្រធាន​នាយក​ដ្ឋាន និង ប្រធាន ឬ អនុប្រធានលេខាធិការដ្ឋាន រាជធានី-ខេត្ត ជាដើម។  លោក ស៊ិក ប៊ុ​នហុក ប្រធានគ.ជ.ប ពន្យល់​ថា ការ​ផ្លាស់​ប្ដូរ​មន្ត្រីគ.ជ.ប ពីមន្ត្រី​ជាប់​កិច្ច​សន្យា​បញ្ចូល​ទៅ​ជា​មន្ត្រី​រាជការ​ដើម្បី​សម្រួល​ពួកគេ​មាន​ប្រាក់​បៀវត្សរ៍​នៅ​ពេល​វ័យ​ចូល​និវត្តន៍។ សូម​ស្ដាប់​ប្រសាសន៍​លោក ស៊ិក ប៊ុនហុក​ ដូច​ត​ទៅ! 

មន្ត្រី គ.ជ.ប នៅ​ក្នុង​ពិធី​ប្រកាស​តែង​តាំង​នៅ​ថ្ងៃ​ទី​២៣​កុម្ភៈ​ឆ្នាំ​២០១៦
មន្ត្រី គ.ជ.ប នៅ​ក្នុង​ពិធី​ប្រកាស​តែង​តាំង​នៅ​ថ្ងៃ​ទី​២៣​កុម្ភៈ​ឆ្នាំ​២០១៦ @siv channa
ផ្សាយពាណិជ្ជកម្ម

 

 
 
 
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ