អានតួអត្ថបទ
កម្ពុជា-ថៃ

ករណី​ទាហាន​ថៃ​បាញ់​ពលរដ្ឋ​ខ្មែរ ចំនួន​អ្នក​ស្លាប់​កើន​ដល់​ជាង​១០នាក់

តួលេខ​អ្នកស្លាប់​ក្នុងព្រឹត្តិការណ៍​បាញ់ប្រហារ​ពី​សំណាក់​ទាហាន​ថៃ​បានកើន​ដល់ជាង​១០នាក់​ហើយ​នៅ​ថ្ងៃ​នេះ​ រីឯ​មនុស្សរាប់​សិប​នាក់​ទៀត​កំពុង​បាត់​ខ្លួន​នៅឡើយខណៈ​ដែល​អ្នករត់​រួចខ្លួន​មួយចំនួន​បាន​វិលត្រឡប់​មកដល់​ស្រុកកំណើត​វិញ។ នេះ​ជា​តុល្យការ​ក្នុង​ហេតុការណ៍​បាញ់​ប្រហារ​របស់​ទាហាន​ថៃ​មកលើ​ពលរដ្ឋ​ខ្មែរ​កាល​ពី​ល្ងាច​ថ្ងៃ​ទី៨​កក្កដា​នៅ​ឯ​ព្រំដែន​ខេត្ត​ឧត្តរមានជ័យ។ ចំនួន​អ្នក​ស្លាប់​ត្រូវគេ​រំពឹងថា នឹង​នៅតែ​បន្ត​កើនឡើង​ទៀត​ពីព្រោះ​នៅមាន​មនុស្ស​ជាច្រើន​កំពុង​បាត់ខ្លួន​នៅឡើយ។ យ៉ាងណា​ក៏ដោយ នៅ​មិនទាន់​មាន​តួលេខ​ផ្លូវការ​ណាមួយ​ត្រូវ​បាន​គេចេញ​ផ្សាយ​នៅឡើយទេ ក្រៅតែ​ពី​តួលេខ​មិនទាន់​ច្បាស់លាស់​ដែលបាន​មកពី​សមត្ថកិច្ច​ព្រំដែន និង​ពលរដ្ឋ​ដែល​រួចខ្លួន​ពី​ការ​បាញ់ប្រហារ៕

ទាហាន​ឈុតខ្មៅ​ថៃ ដែលយាម​តាម​បណ្តោយ​ព្រំដែន​​ខ្មែរ-ថៃ ​​​​  (រូបភាពឯកសារ)
ទាហាន​ឈុតខ្មៅ​ថៃ ដែលយាម​តាម​បណ្តោយ​ព្រំដែន​​ខ្មែរ-ថៃ ​​​​ (រូបភាពឯកសារ) ©ដឺលុច/RFI
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ