អានតួអត្ថបទ
កម្ពុជា

ពិភពលោក​មាន​សម្បត្តិ​បេតិកភណ្ឌ​ចំនួន​៣ថ្មី​បន្ថែម​ទៀត

ក្នុង​​កិច្ច​​ប្រជុំ​ ថ្ងៃ​ទី២១ មិថុនា នៅ​ទីក្រុង​ភ្នំពេញ​​គណៈកម្មា​ធិការ​​បេតិកភណ្ឌ​​ពិភពលោក​​ដែល​​មាន​​កម្ពុជា​​ជា​​ប្រធាន​​ប្តូរវេន លើក​​ទី៣៧ បាន​​សម្រេច​​បញ្ចូល​​សម្បត្តិ​​បេតិកភណ្ឌ​ធម្មជាតិ​​ចំនួន​៣ទៀត។

លោក សុខ អាន ក្នុង​កិច្ចប្រជុំ បេតិកភណ្ឌ​ពិភព​លោក​​​​នៅ​ទីក្រុង​​ភ្នំពេញ ថ្ងៃទី១៦ មិថុនា ២០១៣
លោក សុខ អាន ក្នុង​កិច្ចប្រជុំ បេតិកភណ្ឌ​ពិភព​លោក​​​​នៅ​ទីក្រុង​​ភ្នំពេញ ថ្ងៃទី១៦ មិថុនា ២០១៣ REUTERS/Lon Jadina/Pool
ផ្សាយពាណិជ្ជកម្ម

សម្បត្តិ​បេតិកភណ្ឌ​ទាំង​នោះ​រួម​មាន ទី១ សមុទ្រ​ខ្សាច់​របស់​ប្រទេស​ណាមីប៊ី ទី២ តំបន់​អភិរក្ស​សត្វ​ព្រៃ Lewa របស់​ប្រទេស​កេនយ៉ា និង​ទី៣ ភ្នំ​ធានសាន របស់​ប្រទេសចិន។ ក្នុង​អំឡុង​ពេល​នៃ​ការអនុម័ត​នេះ​ដែរ កិច្ច​ប្រជុំ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក បាន​ខ្វែង​យោបល់​គ្នា​ចំពោះ ការ​ដាក់​តំបន់​ឧទ្យានជាតិ​ហិម៉ាឡៃ​របស់​ប្រទេស​ឥណ្ឌា។

 
សូម​រម្លឹក​ថា មន្ត្រីព័ត៌មាន​អង្គការ​យូនីស្កូ លោក RONI AMELON បាន​បញ្ជាក់​ថា គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក នឹង​សម្រេច​នៅ​សំណើរ​សុំ​ជា​សម្បតិ្ត​បេតិកភណ្ឌ​ពិភពលោក ទាំង​៣១ថ្មី​បន្ថែម​ទៀត។ សំណើរ ខាង​លើ​មាន​បែងចែក​ជា មាន​ចំនួន​៣​ប្រភេទ គឺ​សម្បត្តិធម្មជាតិ និង​សម្បតិ្ត​ជីវចម្រុះ រួម​ទាំង​សម្បតិ្ត​វប្បធម៌​ផង​ដែរ។ រហូត​ដល់​ឆ្នាំ២០១២ សម្បត្តិ​បេតិកភណ្ឌ​មនុស្សជាតិ ចំនួន៩៦២​ហើយ ត្រូវ​បាន​ពិភពលោក​ទទួល​ស្គាល់​ជា​សម្បត្តិបេតិកភណ្ឌ។ ក្នុង​នោះ ក៏​មាន​ដែរ​សម្បត្តិបេតិកភណ្ឌ​របស់​កម្ពុជា។
 

បើ​តាម​លោក ឯក ថា រមណីយដ្ឋាន បេតិកភណ្ឌ​ពិភពលោក ចំនួន ៦កន្លែង របស់​ប្រទេស​ស៊ីរី ត្រូវ​បាន​កិច្ចប្រជុំ នៃ​គណៈកម្មាធិការ អនុម័ត​ចុះ​បញ្ជី​ជា​សម្បិត្ត បេតិកភណ្ឌ​ពិភពលោក ស្ថិត​ក្នុង​គ្រោះថ្នាក់ ដោយ​សារ​តែ​ប្រទេស​មួយ​នេះ ញាំញី​ដោយ​សង្គ្រាម​ស៊ីវិល​ធ្ងន់ធ្ងរ។ ទោះ​ជា​យ៉ាង​ណា គណៈកម្មាធិកា​នឹង​អនុម័ត​លើ​សំណើរ​សុំ​ជា​សម្បត្តិ​បេតិកភណ្ឌ​ថ្មី​បន្ថែម​ទៀត នៅ​រសៀល​ថ្ងៃទី២១ មិថុនានេះ​ជា​បន្ត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ