អានតួអត្ថបទ
កម្ពុជា

សាលា​រាជ​ធានី​ភ្នំពេញ​ធ្វើ​យុទ្ធ​នាការ​​ស្តារ​លូ​ទ្រង់​ទ្រាយ​ធំ​

សាលា​​រាជ​ធានី​​ភ្នំពេញ ​នឹង​​បើក​​យុទ្ធនា​ការ​​ស្តារលូ​ ទ្រង់​ទ្រាយ​​ធំ​ជា​​លើក​ដំបូង​​បន្ទាប់​ពី ទីក្រុង​​ដ៏​​សំខាន់​​របស់​​ប្រទេស​មួយ​​នេះ​​បាន​​ផ្លាស់​ប្តូរ​​ចៅ​ហ្វាយ​ក្រុង​​ចាស់​ លោក ​កែប ​ជុតិមា ​ដាក់​ចៅ​ហ្វាយ​ក្រុង​​ថ្មី​​លោក​ ប៉ា ​សុជា​តិ​​វង្ស​ កាល​ពី​​ខែ​មិថុនា​ ឆ្នាំ​២០១៣​ កន្លង​ទៅ​នេះ។ ការសម្រេច​​បើក​​យុទ្ធ​នាការ​​ស្តារ​លូ​​នៅ​ក្នុង​​រាជ​ធានី​​ដែល​​នឹង​​ប្រព្រឹត្តិ​​ទៅ​​នៅ​​ថ្ងៃ​ សៅរ៍​​ទី២៤​ ខែ​សីហា​​ស្អែក​​នេះ ​បន្ទាប់​ពី​​ហេដ្ឋា​រចនា​សម្ព័ន្ធ​​នៅ​ក្នុង​​ទី​ក្រុង​​ភ្នំពេញ ​បាន​​លិច​លង់​​នៅ​ពេល​​មាន​​ភ្លៀង​​ធ្លាក់​ម្តង​ៗនៅ​​រដូវ​វស្សា​​​។

រថ​យន្ត​ស្តារ​ប្រព័ន្ធ​លូ​របស់​សាលា​រាជ​ធានី​ភ្នំពេញ​
រថ​យន្ត​ស្តារ​ប្រព័ន្ធ​លូ​របស់​សាលា​រាជ​ធានី​ភ្នំពេញ​ រូបថតសាលារាជធានីភ្នំពេញ
ផ្សាយពាណិជ្ជកម្ម

​សាលា​រាជធានី​ភ្នំពេញ​នឹង​បើក​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​មួយ​ នៅ​ទូទាំង​ក្រុង ​នៅ​ថ្ងៃ​សៅរ៍​ទី ២៤សីហា​ស្អែក​នេះ ដើម្បី​ស្តារលូ និង​ជួសជុល​លូ​ឡើងវិញ បន្ទាប់ពី​គេ​ពិនិត្យឃើញថា​មានការ​កកស្ទះ ហើយ​បណ្តាល​ឲ្យ​ជន់​លិច​យ៉ាងធ្ងន់ធ្ងរ​នៅពេល​មាន​ភ្លៀង​ធ្លាក់។ យុទ្ធនាការ​នេះ​មាន​ការ​ចូលរួម​ពី​មន្ទីរ​ចំណុះ​ឲ្យ​សាលាក្រុង សាលាខ័ណ្ឌ​ទាំង៩ និង​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​និង​ផ្នែក​ឯកជន​ផងដែរ។

តាម​គម្រោង​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស នឹងមាន​វត្តមាន​ដឹកនាំ​យុទ្ធនាការ​នេះ​នៅតាម​ដង​មហាវិថី ម៉ៅ សេទុង ម្តុំ​ឃ្លាំង​រំសេវ។

ក្នុង​សេចក្តីជូនដំណឹង​មួយ​របស់​សាលាក្រុង​ភ្នំពេញ​កាល​ពីស​ប្តា​ហ៍​មុន​ឲ្យ​ដឹងថា នៅក្នុង
រដូវ​​វស្សា​នេះ នៅ​រាជធានី​ភ្នំពេញ​បានទទួល​រង​នូវ​ទឹកភ្លៀង​ធ្លាក់​យ៉ាងខ្លាំង ​បណ្តាល​ឲ្យ​លិចលង់​នៅតាម​ដង​វិថី​នានា ក្នុង​រាជធានី​ភ្នំពេញ បើទោះបីជា​កន្លងមក​សាលា​រាជធានី​ភ្នំពេញបាន​និង​កំពុង​ខិតខំ​ធ្វើការ​កែលម្អ និង​ស្តារ​ប្រព័ន្ធ​លូ​ជា​បន្តបន្ទាប់​ក៏ដោយ។

ចំពោះ​ការលិចលង់​នេះ ​កត្តា​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ជាច្រើន​ដូចជា ខូចខាត​ដល់​ហេដ្ឋារចនាសម្ព័ន្ធ បង្ក​ការលំបាក​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ការរស់នៅ និង​ការប្រកប​អាជីវកម្មផ្សេងៗនៅតាម​តំបន់​មួយចំនួន ដែល​ទទួលរង​នូវ​ការលិចលង់​ពី​ជំនន់​ទឹកភ្លៀង។

ហើយ​នោះ​ត្រូវបាន​មន្ត្រី​សាលាក្រុង​ពិនិត្យឃើញថា អណ្តូង​លូ​ភាគច្រើន​ត្រូវបាន​កកស្ទះ​ដោយ​កំណ​កដី សំរាម​នៅ​មាត់​និង​នៅក្នុង​អណ្តូង​លូ​រួមទាំង​មានការ​ថែទាំ​សំអាត​មិនបាន​ដិតដល់​ផងដែរ។

ចាប់តាំងពី​រដូវភ្លៀង​បាន​ចូលមក​កាលពី​ខែមិថុនា​ឆ្នាំ ២០១៣ កន្លងទៅនេះ គេ​សង្កេតឃើញ
វិថី​មួយចំនួន នៅ​ទីក្រុង​ភ្នំពេញ រង​នូវ​ការលិចលង់​ធ្ងន់ធ្ងរ​ក្លាយទៅជា​ស្ទឹង រយៈពេល​ប៉ុន្មាន​ម៉ោង អំឡុងពេល និង​ក្រោយពេល​ភ្លៀង​ធ្លាក់។ អ្នកធ្វើដំណើរ​ដោយសារ​ម៉ូតូ​មួយចំនួន​មិន​អាច​ធ្វើទៅបាន ហើយ​អ្នកខ្លះ​ត្រូវ​បណ្តើរ​ម៉ូតូ​ដែល​រលត់​ក្នុង​ទឹក។

ទិដ្ឋភាព​បែបនេះ​ធ្វើ​ឲ្យ​មានការរិះគន់​ជាច្រើន​នៅតាម​ទីសាធារណៈ ក៏ដូចជា​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ព្រមទាំង​រូបភាព​ទឹក​លិច​ខ្លះ​ត្រូវគេ​កាត់ត​បន្ថែម ដោយមាន​ត្រី​ដូ​ហ្វាំ​ង​កំពុង​លេង​ទឹក បន្ថែម​​រូប​នាវា និង រូប​ទូក​លក់ទំនិញ​ជាដើម។ ដោយ​ភាព​ច្នៃប្រឌិត​ទាំងអស់នេះ ព្រមជាមួយ​ការធ្វើ​អត្ថាធិប្បាយ​ផង​នោះ សុទ្ធសឹង​ទម្លាក់កំហុស​ទៅលើ​ការអភិវឌ្ឍន៍​របស់​ចៅហ្វាយក្រុង​ចាស់ លោក កែប ជុតិមា៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ