អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

កំណែ​ទម្រង់​ប្រាក់​ខែ​មន្ត្រី​រាជការ​ស៊ីវិល​ មិន​អាច​បិទ​មាត់​អ្នក​រិះ​គន់​ឡើយ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

រដ្ឋាភិបាល​កំពុង​កែទម្រង់​ប្រាក់ខែ​មន្ត្រីរាជការ​ស៊ីវិល​ជា​បន្តបន្ទាប់ ក្រោយពី​បាត់​ការគាំទ្រ​អស់​ច្រើន ​ពេល​បោះឆ្នោត​តំណាងរាស្ត្រ​ឆ្នាំ២០១៣។ អនុក្រឹត្យ​ចុះ​ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៣ បាន​បង្កើន​ប្រាក់ខែ​មូលដ្ឋាន​កម្រិត​ទាប់​បំផុត​របស់​មន្ត្រីរាជកា​រ​ឱ្យដល់​៣សែន២ម៉ឺន​រៀល​ ចាប់ពី​ខែកញ្ញា ឆ្នាំ២០១៤។ អនុក្រឹត្យ​មួយទៀត ចុះ​ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៤ បាន​ថែម៤ម៉ឺន​រៀល​លើ​ប្រាក់ខែ​មូលដ្ឋាន​របស់បុគ្គលិក​រដ្ឋ​ក្របខ័ណ្ឌ«ក» និង​ថែម៨ម៉ឺន​រៀល​ឱ្យ​មន្ត្រី​ក្រ​ខ័​ណ្ឌ«ខ» «គ» និង«ឃ»។ សារាចរ ចុះ​ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៤ គឺ​សំដៅ​ព​ន្លឿ​ន​ការបើក​ប្រាក់ខែ​មន្ត្រីរាជកា​រ​ស៊ីវិល​ រាល់​ចុងខែនីមួយៗ។ ម្សិលមិញ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់​អំពី​កំណែទម្រង់​ប្រាក់ខែ​រដ្ឋ​នេះ​ម្តងទៀត។ កំណែទម្រង់​នេះ​មិនបាន​បិទមាត់​ប្រធាន​សមាគម​គ្រូបង្រៀន និង​សមាគម​មន្ត្រីរាជការ​ទេ។ 

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃប្រទេសកម្ពុជា
លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃប្រទេសកម្ពុជា @rfi/siv channa
ផ្សាយពាណិជ្ជកម្ម

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ