អានតួអត្ថបទ
បទយកការណ៍

ពលករ​ថា ​​ការ​បញ្ជួន​ពលករ​ខ្មែរពី​ថៃ​ បង្ហាញ​ភាព​អាម៉ាស​​​របស់​កម្ពុជា និង​ភាព​ទន់ខ្សោយ​នៃ​​​​សេវា​​សាធារណៈ​​របស់​រដ្ឋ​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

យ៉ាង​ហោច​ណាស់ មាន​ពលករ​ខ្មែរ​ខុស​ច្បាប់ ជិត​២០​ម៉ឺន​នាក់ ដែល​អាជ្ញាធរ ចា​ប់បញ្ជួន​មក​ស្រុក​វិញ តាម​ច្រក​ទ្វារ​អន្តរជាតិ ប៉ោយប៉ែត គិត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៧​មិថុនា​នេះ។ ពល​រដ្ឋ​ខ្មែរ​មាន​ប្រុស មានស្រី ក្មេង​ចាស់ ត្រូវ​បាន​រថយន្ត​ប៉ូលិ​ស​ថៃ រថយន្ត​ឈ្នួល​ថៃ ដឹក​ចេញ​ពី​ទឹក​ដី​​របស់គេ ​មក​ទម្លាក់​នៅ​ត្រង់​រង្វង់​មូល​ប៉ោយប៉ែត កន្លែង​ដែល​អាជ្ញាធរ​កម្ពុជា ដុត​ដៃ ដុត​ជើង ជួយ​ដល់​ពលករ​ខ្លួន។ ពលករ​សរសើរ​ការ​ជួយ​ទុក្ខ​ធុរៈ ដល់​ពួកគាត់ ពី​សមត្ថកិច្ច ប៉ុន្តែ​ពួក​គាត់​ថា បើ​រដ្ឋាភិបាល​កម្ពុជា គិតគូរ​ពលករ​ខ្លួន លឿន​ជាង​នេះ​បន្តិច ​ម្ល៉េះ​កម្ពុជា​មិន​អា​ម៉ាស​​បែប​នេះ​ឡើយ។

ពលករខ្មែរ ដែលអាជ្ញាធរចាប់បញ្ជួនមកដល់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត
ពលករខ្មែរ ដែលអាជ្ញាធរចាប់បញ្ជួនមកដល់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត RFI/Im Navin
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ