អានតួអត្ថបទ
បទសម្ភាស

លោក យ៉ា ណាវុធ៖ ​«​ពលករ​ខ្មែរ​រាប់​ម៉ឺន​នាក់ ​បញ្ជូន​មកពី​ថៃ​​វិញ អាច​ជា​បន្ទុក ឬ​ជា​សក្ដានុពល សម្រាប់​រដ្ឋាភិបាល​កម្ពុជា​»​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចំា​ថ្ងៃ​របស់​វិទ្យុបារំាង​អន្តរជាតិ​នៅ​ថ្ងៃ​អង្គារ​​នេះ គឺ​លោក យ៉ា ណាវុធ នាយក​ប្រតិបត្តិ​អង្គការ​ខារ៉ាម។ អង្គការ​ខារ៉ាម ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ ដែល​ជួយ​ជ្រោម​ជ្រែង និង​ជួយ​ការពារ​សិទ្ធិ របស់​ពលករ​ចំណាក​ស្រុក។ បើ​តាម​លោក​យ៉ា ណា​វុធ ពលករ​ខ្មែរ​រាប់​ម៉ឺន​នាក់​ ដែល​ត្រូវ​អាជ្ញាធរ​ថៃ​បញ្ជូន​មក​វិញ អាច​ជា​បន្ទុក ឬ​ជា​សក្ដានុពល​របស់​រដ្ឋាភិបាលកម្ពុជា។ ជា​បន្ទុក​ ខណៈ​ដែល​កម្លាំង​ការងារ​ដែល​បង្កើត និង​កម្លាំង​ការងារ ដែលកម្ពុជា​ត្រូវ​ការ​ក្នុង​មួយ​ឆ្នាំ​ៗ មិន​មាន​តុល្យភាព​នឹង​គ្នា។ ប៉ុន្តែ​ប្រសិន​បើ​រដ្ឋាភិបាល​ ចេះ​ប្រើ​ប្រាស់​ជំនាញ ដែល​ពលករ​ទាំង​នោះ​មានស្រាប់ វា​នឹង​ក្លាយ​ទៅ​ជា​សក្ដានុពល​សម្រាប់​កម្ពុជាទៅ​​វិញ។

លោក យ៉ា ណាវុធ ប្រធាន​អង្គការ​ខារ៉ាម​កម្ពុជា។
លោក យ៉ា ណាវុធ ប្រធាន​អង្គការ​ខារ៉ាម​កម្ពុជា។
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ