អានតួអត្ថបទ
បទសម្ភាស

លោក មឿង តុលា៖ «​ពលករ​ខុស​ច្បាប់​ច្រើន ដោយ​សារ​សេវា​ផ្តល់​ការងារ​មាន​តម្លៃ​ខ្ពស់​»

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចំា​ថ្ងៃ​របស់​វិទ្យុបារំាង​អន្តរជាតិ​នៅ​ថ្ងៃ​ពុធ​ទី ១៨ មិថុនា​នេះ គឺ​លោក មឿង តុលា ប្រធាន​​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍។ លោក មឿង តុលា បាន​អះអាង​ថា​តម្លៃ​សម្រាប់​ការ​ផ្តល់​សេវាកម្ម​កាងារ ជូន​ប្រជាពលរដ្ឋ​កម្ពុជា គឺ​ប្រមាណ​ពី​៣០០​ដុល្លារ ទៅ​ដល់ ៥០០​ដុល្លារ សម្រាប់​មនុស្ស​ម្នាក់ និង​និតិវិធី ដែល​ចំណាយ​ពេលវេលា​ច្រើន គឺ​ជា​បញ្ហា​ជំរុញ​ឱ្យ​ពលរដ្ឋ​កម្ពុជា ដែល​មាន​បំណង​ចង់​ធ្វើ​ការ​ក្រៅ​ប្រទេស​នោះ គឺ​ជ្រើស​រើស​យក​វិធី​ខុស​ច្បាប់​ជំនួស​វិញ។ ដូចនេះ​ប្រធាន​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​រូប​នេះ បាន​អំពាវនាវ​​ឱ្យ​កាត់​បន្ថយ​ប្រាក់​សេវា​ផ្តល់​ការងារ និង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​តាម​ដាន និង​គាំពារ​ស្ថានភាព​របស់​កម្មករ នៅ​ក្រៅ​ប្រទេស​យ៉ាង​ខ្ជាប់ខ្ជួន​នោះ កម្មករ​កម្ពុជា នឹង​មិន​ធ្វើ​ចំណាក​ស្រុក​ខុស​ច្បាប់​នោះ​ទេ។

@Facebook
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ