អានតួអត្ថបទ
កម្ពុជា

ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក បី​ថ្ងៃ៖ អ្នក​​​ភ្នំពេញ ពិសេស​កម្មករ​រោងចក្រ​កាត់​ដេរ ចេញ​​ទៅ​តាម​​ខេត្ត និង​​ស្រុក​កំណើត​

បន្ទាប់​ពី​ខកខាន​អស់​ពេល ៣​ឆ្នាំ​មក​ហើយ​នោះ​ ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បាន​ប្រារព្ធ​ធ្វើ​ឡើង​វិញ ដោយ​ចាប់​ផ្តើម នៅ​ថ្ងៃ​ពុធ ទី​៥​វិច្ឆិកា​នេះ។ ប៉ុន្តែ​អ្នក​រស់នៅ​ភ្នំពេញ ពិសេស​កម្មករ​រោងចក្រ​កាត់​ដេរ បាន​ធ្វើ​ដំណើរ​ចេញ​ពី​ភ្នំពេញ ទៅ​កាន់​បណ្តា​ខេត្ត​នា​នា និង​ទៅ​កាន់​ស្រុក​កំណើត​។ យ៉ាង​ណា​ក៏​ដោយ អ្នក​រស់នៅ​តាម​ខេត្ត​នានា បាន​ចូល​មក​ភ្នំពេញ ដើម្បី​សាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក នៅ​មុខ​ព្រះបរមរាជវាំង​។

កម្មករកម្មការិនីកម្ពុជា ធ្វើដំណើរ​តាម​រថយន្តទៅស្រុកកំណើត។
កម្មករកម្មការិនីកម្ពុជា ធ្វើដំណើរ​តាម​រថយន្តទៅស្រុកកំណើត។ ញឹម សុផល
ផ្សាយពាណិជ្ជកម្ម

កម្មករ​រោងចក្រ​កាត់ដេរ បាន​យក​ឱកាស​ឈប់​សម្រាក ពេល​បុណ្យ​អុំទូក ទៅ​លេង​ផ្ទះ​តាម​បណ្តា​ខេត្ត ព្រោះ​បាន​ឈប់​សម្រាក​យូរ​ថ្ងៃ រហូត​ដល់​ថ្ងៃ​ចន្ទ ទើប​ចូល​ធ្វើ​ការ​វិញ។ ​ម្យ៉ាងទៀត ឪពុកម្តាយ​នៅ​ឯ​ខេត្ត រួម​ទាំង​សាម៉ី​ខ្លួន ហាក់​ដូចជា​បាក់ស្បាត​នឹង​ព្រឹត្តិការណ៍​​ជាន់​គ្នា​ស្លាប់ នៅ​កោះ​ពេជ្រ ក្នុង​យប់​បង្ហើយ​ថ្ងៃ​បុណ្យ​អុំទូក កាល​ពី​ថ្ងៃ​ទី​២២​វិច្ឆិកា ឆ្នាំ​២០១០ ដូច្នេះ​ឪពុកម្តាយ​ទាំង​នោះ បាន​ទូរស័ព្ទ​ហៅ​កូន​ទៅ​ស្រុកកំណើត។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក អាត់ ធន់ ប្រធាន​សហជីព​កម្មករ ស៊ីខាវឌូ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ