អានតួអត្ថបទ
បទសម្ភាស

លោក​ ឡុង ឌីម៉ង់៖​«បទពិសោធន៍​ឧប្បត្តិវហេតុ​កាល​ពី​បី​ឆ្នាំ​មុន​ត្រូវ​បាន​លើក​មក​សិក្សា​ដើម្បី​បញ្ជៀស​កុំ​ឲ្យ​មាន​បញ្ហា​នោះ​កើត​ឡើង​ទៀត»

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​ RFI​ នៅ​ពេល​នេះ​គឺ​លោក​ ឡុង ឌីម៉ង់ ​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ។ ​នៅ​ឆ្នាំ​នេះ​ក៏​ដូចជា​លើក​មុន​ៗ​ដែរ​ សាលា​រាជធានី​ភ្នំពេញ​មាន​តួនាទី​និង​ភារៈ​កិច្ច​ដ៏​ធំ​ក្នុង​ការ​ចាត់ចែង​និង​គ្រប់គ្រង​សណ្តាប់​ធ្នាប់​ សុវត្ថិភាព ​ជូន​ប្រជាពលរដ្ឋ​ដែល​គេ​គិត​ថា​នឹង​មក​ចូលរួម​កំសាន្ត​នៅ​សប្តាហ៍​ក្រោយ​នេះ​សន្ធឹក​សន្ធាប់។​អ្វី​ដែល​សាលា​រាជធានី​នឹង​ត្រូវ​ធ្វើ​នោះ​គឺ​បញ្ហា​ចរាចរណ៍។ ​ការ​រំលែក​បរិមាណ​មហាជន​ឲ្យ​ស្ថិត​នៅ​តាម​ទីតាំង​ផ្សេង​ៗ​គ្នា ​រួម​ទាំង​មាន​បំពាក់​ឧបករណ៍​បំពង​សម្លេង​តាម​ទីសាធារណៈ។ ​បញ្ហា​អនាម័យ​ សុខាភិបាល​ និង​បទពិសោធន៍​នានា​ស្តី​ពី​ឧប្បត្តិវហេតុ​កាល​ពី​ឆ្នាំ​កន្លង​ទៅ​ក៏​ត្រូវ​លើក​យក​មក​សិក្សា​និង​អនុវត្ត​វិធាន​ការ​ការពារ​ដោយ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ផងដែរ។ 

លោក ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​។
លោក ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​។ សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ