អានតួអត្ថបទ
បទសម្ភាស

លោក ​សុខ​ ទូច​៖ ​ឡាវ​ត្រូវ​ពន្យារ​ពេល​សាងសង់​ទំនប់​វារី​អគ្គិសនី ​ដន​ សាហុង​ ហើយ​សិក្សា​ផល​ប៉ះពាល់​ឡើង​វិញ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំថ្ងៃ របស់​វិទ្យុ​បារាំង នៅ​ថ្ងៃ​ចន្ទ​នេះ គឺ​លោក សុខ ទូច សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ និង​ជា​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ របស់​រាជបណ្ឌិតសភា​កម្ពុជា។ លោក សុខ ទូច ក្នុងនាម​ជា​អ្នកវិទ្យាសាស្ត្រ រួមទាំង​សាស្ត្រាចារ្យ ៣ រូប​ទៀត បានធ្វើ​ការសិក្សា​ស្រាវជ្រាវ​ពី​ផលប៉ះពាល់​នៃ​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី ដន សាហុង ក្នុងប្រទេស​ឡាវ ជាប់​នឹង​ព្រំដែន​ខេត្តស្ទឹងត្រែង។ តាម​ការសិក្សា​ស្រាវជ្រាវ គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី ដន សា​ហុង នឹង​ប៉ះពាល់​ដល់​សត្វ​ផ្សោត​ទន្លេមេគង្គ នៅ​ខេត្តស្ទឹងត្រែង និង​បង្ក​ឲ្យ​មានការ​ប្រែប្រួល​ចរន្តទឹក ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មច្ឆា​ជាតិ និង​ជីវចម្រុះ​នៅក្នុង​ទន្លេ។ ដូច្នេះ​តាម​លោក​សុខ​ទូច ឡាវ​ត្រូវ​ពន្យារពេល​សាងសង់​ទំនប់វារីអគ្គិសនី ដន សា​ហុង ហើយ​សិក្សា​ផលប៉ះពាល់​ឡើងវិញ៕

លោក សុខ ទូច បណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយ និងជាសកលវិទ្យាធិការនៃសកលវិទ្យាល័យខេមរៈ។
លោក សុខ ទូច បណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយ និងជាសកលវិទ្យាធិការនៃសកលវិទ្យាល័យខេមរៈ។ RFI
ផ្សាយពាណិជ្ជកម្ម

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ