អានតួអត្ថបទ
កម្ពុជា

ស្ពាន​ ត្សឹបាសា ​សម្ពោធ​ដាក់​អោយ​ប្រើប្រាស់​ជាផ្លូវការ​នៅ​ថ្ងៃ​ទី​០៦​មេសា​នេះ​

ស្ពានអ្នកលឿង ដែលមាន​ឈ្មោះថា ត្សឹបាសា មាន​ប្រវែង​ជាង​២គីឡូម៉ែត វែង​ជាងគេ​នៅ​ប្រទេស​កម្ពុជា ត្រូវបាន​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ នា​ព្រឹក​ថ្ងៃទី ០៦ ខែ មេសា ឆ្នាំ ២០១៥ នេះ ដោយមាន​ការចូលរួម​ពី លោកនាយក​រដ្ឋមន្ត្រី​ហ៊ុនសែន និង អនុរដ្ឋមន្ត្រី​ក្រសួង​ដែនដី​ជប៉ុន។

ស្ពាន ត្សឹបាសា​ ត្រូវ​បាន​សម្ពោធជា​ផ្លូវ​ការ​​នៅ​​ថ្ងៃ​ទី​០៦ ខែមេសា​ ឆ្នាំ ២០១៥
ស្ពាន ត្សឹបាសា​ ត្រូវ​បាន​សម្ពោធជា​ផ្លូវ​ការ​​នៅ​​ថ្ងៃ​ទី​០៦ ខែមេសា​ ឆ្នាំ ២០១៥ រូបភាពពីគេហទំពរ័ក្រសួងពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម

ពាក្យ​ថា ត្សឹបាសា ភាសាជប៉ុន​នេះ មាននយ័​ជា​ភាសាខ្មែរ​ថា ស្លាប។ ស្ពាន​អ្នក​លឿង គឺជា​ប្រភេទ​ស្ពាន​ខ្សែកាប​យោង​ទី១ធំជាងគេ​នៅ​កម្ពុជា ដែល​បាន​ចំណាយ​ទឹកប្រាក់​សាងសង់ ប្រមាណ ១២៧លាន​ដុល្លារ ដែលជា​ថវិការ​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន និង​ថវិកា ជាង ១៩លាន​ដុល្លា របស់​រដ្ឋាភិបាល​កម្ពុជា។

 

នៅក្នុង​ឱកាស​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​ស្ពាន​ត្សឹបាសា​ជា​ផ្លូវការ​នេះ ក្រៅពី​ថ្លែងអំណរគុណ​ជប៉ុន និង​កម្ពុជា លោក នាយករដ្ឋមន្ត្រី​ហ៊ុនសែន​ក៏បាន​បញ្ជាក់ថា​ស្ពាន​មួយ​នេះ​មាន​សារៈប្រយោជន៍​ធំធេង​ណាស់។ វា​មិន​ត្រឹម បម្រើ​តែ​ប្រយោជន៍​ប្រជាជន​កម្ពុជា​នោះទេ វា​ក៏​ជា​ផ្លូវ​Highway ត​ភ្ជាប់​អាស៊ាន​ដែរ។ ហើយ​ថា​ចាប់ពី​ថ្ងៃនេះ​តទៅ ប្រជាជន​កម្ពុជា​នឹងមិន​ជួបប្រទះ​បញ្ហា​កកស្ទះ​ចរាចរណ៍ ឬក៏ ផលវិបាក​ដោយសារ​ការរង់ចាំ​សាឡាង​អ្នក​លឿង​នោះទេ។

កន្លងមក​មាន​ពាក្យ​ចចាមអារ៉ាម​ថា ស្ពាន​មួយ​នេះ​មិន​អនុញ្ញាតិ​អោយ​ឡានក្រុង និង​ឡាន​កុងតឺនឺ​ឆ្លង​នោះទេ ឡាន​ទាំងនេះ​ត្រូវ​ឆ្លងតាម​សាឡាង​អ្នក​លឿង។ ការលេចលឺ​នេះ​ត្រូវបាន លោក ផែង សុវិជ្ជានោ អ្នកនាំពាក្យ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បដិសេធ។ លោក​បានបញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា ស្ពាន​នេះ អនុញ្ញាតិ​អោយ​គ្រប់​យាន​ជំនិះ​ធ្វើដំណើរ​ឆ្លងកាត់។

សូមបញ្ជាក់ថា​ការសាងសង់​ស្ពាន​ត្សឹបាសា​ដ៏​វែង​ជាងគេ​នៅ​កម្ពុជា​នេះ បាន​ប្រើប្រាស់​រយៈពេល៤ឆ្នាំ ដោយ ត្រូវបាន​ចាប់ផ្តើម​សាងសង់​កាលពីដើមឆ្នាំ២០១១ និង​បញ្ចប់​រួចរាល់ នៅ​ថ្ងៃទី ១៥ មីនា ឆ្នាំ ២០១៥។ ស្ពាន​អ្នក​លឿង និង​ផ្លូវ​ត​ភ្ជាប់ មាន​ប្រវែង​សរុប ៥៤០០ម៉ែត្រ តួ​ស្ពាន​សុទ្ធសាធ​មាន​ប្រវែង​ជាង ២គីឡូម៉ែត្រ និង  ទទឹង១៣ម៉ែត្រ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ