អានតួអត្ថបទ
កម្ពុជា

ករណី​​​លោក ខឹម វាសនា ត្រូវ​បាន​លើក​ក្នុង​អនុសំវច្ចរ​មហា​សន្និបាត​មន្ត្រី​សង្ឃ

អនុ​សំវច្ច​រមហា​សន្និបាត​មន្ត្រីសង្ឃ​ទូទាំង​ប្រទេស​លើក​ទី​២៤ ​បាន​ចាប់​ផ្តើម​ហើយ ​កាល​ពី​​ព្រឹក​​​មិញ​នេះ ​នៅ​សាល​មហោស្រព​ចតុមុខ។ ​ក្នុង​ចំណោម​របៀប​វារៈទាំ​ង​៤ ​របស់​មហា​​សន្និ​បាត​​នេះ ​ករណី​លោក​ ខឹម​ វាសនា ​ប្រធាន​គណបក្ស ​សម្ព័ន្ធ​ដើម្បី​​ប្រជាធិបតេយ្យ ​ក៏​ត្រូវ​បាន​​លើក​​មក​​ពិភាក្សា​ដែរ។​ 

អនុសំវច្ចរមហាសន្និបាត មន្ត្រីសង្ឃទូទាំងប្រទេស លើកទី២៤ ប្រារព្ធ​នៅ​សាលមហោស្រពចតុមុខ​។
អនុសំវច្ចរមហាសន្និបាត មន្ត្រីសង្ឃទូទាំងប្រទេស លើកទី២៤ ប្រារព្ធ​នៅ​សាលមហោស្រពចតុមុខ​។ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

លោក សេង​ សុមុនី អ្នកនាំពាក្យ​ក្រសួង​ធម្មការ​និង​សាសនា បាន​អោយ​ដឹង​ថា អនុសំវច្ចរ ​មហា​សន្និបាត​មន្ត្រី​សង្ឃ លើក​ទី​២៤ នេះ​មាន​របៀប​វារៈ​សំខាន់​ៗ​ចំនួន​៤​គឺ៖

1.     ការ​គោរព​ប្រតិបត្តិ​ធម៌​វិន័យ​របស់​ព្រះសង្ឃ​នា​ពេល​កន្លង​មក
2.     ការ​ពង្រឹង​ផ្នែក​អប់រំ​នៅ​ក្នុង​ពុទ្ធិកសិក្សា
3.     ការ​អប់រំ​ផ្សព្វផ្សាយ ​ការ​បណ្តុះ​បណ្តាល​អ្នក​ជំនាញ​ព្រះសង្ឃ​ដើម្បី​បញ្ជៀស​អំពើ​ហិង្សា​លើ​ស្ត្រី​និង​កុមារ
4.     បញ្ហា​ផ្សេង​ៗ ដែល​រួម​មាន​វិបត្តិ​ក្នុង​ព្រះពុទ្ធ​សាសានា ការ​ប្រមាទ​ ការ​ជេរ​ប្រទេច​ផ្តាសារ​ មក​លើ​ព្រះពុទ្ធ​សាសនា​ជា​ដើម។​

លោក សេង​ សុមុនី បាន​អោយ​ដឹង​ទៀតថា​ ករណី​លោក​ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ដែល​បាន​និយាយ​ឆ្គាំឆ្គង លើ​ព្រះពុទ្ធ​សាសនា ក៏​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​របៀប​វារៈ​ទី​៤​នេះ​ដែរ។ លោក​ថា មហាសន្និ​បាត នឹង​ធ្វើ​ការ​ពិភាក្សា​នៅ​រសៀល​ថ្ងៃ​នេះ បន្ទាប់​មក​នឹង​ចេញ​សេចក្តី​សម្រេច​នៅ​ថ្ងៃ​ស្អែក។

សូម​បញ្ជាក់​ថា អនុសំវច្ចរ​មហាសន្និបាត មន្ត្រី​សង្ឃ​ទូទាំង​ប្រទេស លើក​ទី​២៤ ប្រារព្ធ​ឡើង​ដោយ ក្រសួង​ធម្មការ និង​សាសនា រួម​ជាមួយ​គណ​សង្ឃ​នាយក​ទាំង​ពីរ​គណៈ និង​មាន​ការ​អញ្ជើញ​ចូលរួម​ពី សមាជិក​សភា​ ឧបនាយក​រដ្ឋ​មន្ត្រី ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រី និង​មន្ត្រី ព្រម​ទាំង​ព្រះសង្ឃ​ដែល​និមន្ត មក​ពី​ទូទាំង​ប្រទេស​ប្រមាណ ជិត​១០០០​អង្គ/នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ