អានតួអត្ថបទ
បទសម្ភាស

លោក មឿន តុលា​៖​ការ​ចងក្រង​សំលេង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ខាង​ការងារ​ គឺ​ជា​រឿង​សំខាន់​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់វិទ្យុបារាំង​អន្តរជាតិ RFI​ នៅ​ថ្ងៃ​នេះ ​គឺ​លោក មឿន តុលា ​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និងសិទ្ធិមនុស្ស​ ហៅ​កាត់​ថា ​សង់ត្រាល់ ​(Central) ។​គឺ​ជាអង្គការ​ថ្មី​មួយ​ ដែល​រួម​គ្នា​បង្កើត​ឡើង​ ដោយ​លោក មឿន តុលា ​អតីត​ប្រធាន​គំរោង​នៃ​មជ្ឈមណ្ឌល​អប់រំច្បាប់​សម្រាប់​សហគមន៍​ (CLEC) ​រួម​ជាមួយ​នឹង​សហការី​របស់​លោក​មួយ​ចំនួន​ទៀត​ ក្នុង​គោលដៅ ​ប្រមូល​ផ្តុំ​សំលេង​សាមគ្គីភាព​ រវាង​មេដឹកនាំ​សហជីព​ និង​ក្រុម​អង្គការ​សង្គមស៊ីវិល​ខាង​ការ​ងារ​។ ​លោក មឿន តុលា ​បាន​ថ្លែងថា​ ការ​ចងក្រង​សំលេង​ក្រុម​អង្គការ​សង្គមស៊ីវិល​ខាង​ការងារ​ គឺ​ជា​រឿង​សំខាន់​ ដើម្បី​បង្កើន​ប្រសិទ្ធិភាព​នៃការ​តស៊ូមតិ​ទៅ​លើ​បញ្ហា​ណាមួយ។​

លោក មឿន តុលា​នាយក​ប្រតិបត្តិមជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិមនុស្ស ​
លោក មឿន តុលា​នាយក​ប្រតិបត្តិមជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិមនុស្ស ​ rfi-somnop
ផ្សាយពាណិជ្ជកម្ម

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ