អានតួអត្ថបទ

"កោះពេជ្រ" របស់ ជូ ដាវី ​រះ​លើ​មហោស្រពកាន

“កោះពេជ្រ” ភាពយន្ត​ខ្មែរ​ជា​ស្នាដៃ​របស់​យុវសមិទ្ធិករ​វ័យ​៣៣​ឆ្នាំ ដាវី ជូ ត្រូវ​ចាក់​បញ្ចាំង​នៅ​ថ្ងៃសុក្រ សៅរ៍ ទី ២៣ និង​១៤​ឧសភា នេះ​ដើម្បី​ប្រកួត​ប្រជែង​យក​ពាន​រង្វាន់​ ឡាសឺម៉ែន ដឺឡាគ្រីទីក La Semaine de la Critique លើក​ទី ៥០ ដែល​ជា​ការ​ប្រកួត​ប្រជែង​អម​​មហោស្រពកាន។

កោះពេជ្រ ភាពយន្ត​ខ្មែរ ក្នុង​មហាស្រពកាន​
កោះពេជ្រ ភាពយន្ត​ខ្មែរ ក្នុង​មហាស្រពកាន​
ផ្សាយពាណិជ្ជកម្ម

សម្រាប់​សមិទ្ធិករ​ ដាវី ជូ ដែល​ចាប់​ចិត្ត​ចង់​ផលិត​ភាព​យន្ត​ពី​យុវវ័យ​​និងសង្គម​ខ្មែរ​សម័យ​ បច្ចុប្បន្ន​ កោះពេជ្រ​ គឺ​ជា​និមិត្តរូប​នៃ​កម្ពុជា​នាសម័យ​ថ្មី និង​អនាគត ជា​ឋានសួគ៌ា​លោកី ជា​តំណាង​នៃ​ភាព​ស៊ីវីល័យ ទំនើប​អស្ចារ្យ​ និង​ភាពមានបាន ... ដែល​យុវវ័យ​គ្រប់​ស្រទាប់ចូល​ចិត្ត​ទៅ​កំសាន្ត។

កោះពេជ្រ ជា​ភាពយន្ត​ ដែល​​និយាយ​អំពី ជីវិត​យុវវ័យ​​ស្រុក​ស្រែ ចាក​ចេញ​ពីស្រុក​កំណើត មក​ធ្វើ​ជា​កម្មករ​សំណង់​នៅទីក្រុង នៅ​កោះពេជ្រ។

បូរ៉ា អាយុ ១៨​ឆ្នាំ បាន​មក​ធ្វើ​ជា​កម្មករ​សំណង់​នៅ​កោះពេជ្រ បាន​សាង​មិត្តភាព​ជាមួយ​កម្មករ​សំណង់​ស្របាល​គ្នា និង​បាន​ជំពាក់ចិត្ត​លើ​រូប​នាង អាសា អ្នក​ធ្វើការ​លើ​កោះពេជ្រ​ដូច​គ្នា ... រហូត​ដល់​ថ្ងៃ​មួយ បូរ៉ា​​បានជួប​បង​ប្រុសបង្កើត ឈ្មោះ សូឡី ដែល​ចាក​ចេញ​ពី​ស្រុក​កំណើត​ និង​បាត់​ដំណឹង​ តាំង​ពី​ជាង​៥​ឆ្នាំ។ សូឡី បាន​នាំ​បូរ៉ា ឱ្យ​ស្គាល់​ពិភព​អ្នក​ក្រុង ហ៊ឺហា ក្នុង​ភ្លើង​ពណ៌ ក្នុង​ពេល​រាត្រី ក្នុង​ក្លឹប ...

ភាពយន្ត​នេះ បាន​ទទួល​ការ​ស្វាគមន៍​និង​អបអរ​យ៉ាង​ខ្លាំង នៅក្នុង​ពេល​ចាក់​បញ្ចាំង​​ប្រកួត​ប្រជែង។ សាប៊ុន តូួបូរ៉ា និង​អាសា ដែល​គ្មាន​បទ​ពិសោធន៍​ក្នុង​វិស័យ​សិល្បៈ​ទី​៧​ទាល់​សោះ បាន​បោះ​ជំហាន​ឆ្ងាយ មិន​ត្រឹម​តែ​បាន​ស្គាល់​ ​កោះពេជ្រ ដ៏​ទំនើប​ទេ តែ​បាន​មក​ដល់​និង​បាន​ឃើញ​ផ្ទាល់​ ពិភពភាពយន្តខ្នាត​អន្តរជាតិ នៅ​ទីក្រុងកាន ស្តាប់​ស្នូរ​ទះដៃ​លើក​សរសើរ​ការ​សម្តែង ឥតដាច់​រយៈ​ពេល​ជាង​ពីរ​នាទី ​ដោយ​ផ្ទាល់​នឹង​ត្រចៀក ក្នុង​ទឹក​ចិត្ត​រំភើប​ និង​រំជួល​រក​អ្វីថ្លែង​មិន​បាន​​ឡើយ៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ