អានតួអត្ថបទ

Money Monster ភាពយន្តដែល​អង្រួញ​មហោស្រពកាន

Money Monster ​ភាពយន្តអាមេរិក ​ដ៏​ទាក់ទាញ​បំផុត​មួយ​ ក្នុង​មហោស្រព​កាន​ឆ្នាំ​នេះ ត្រូវ​ចាក់​បញ្ចាំង​នៅ​ថ្ងៃព្រហស្បតិ៍​នេះ​ ក្រៅ​ក្របខ័ណ្ឌ​នៃ​ការ​ប្រកួត​ប្រជែង។ ​ដឹកនាំ​ថត ដោយ ហ្សូឌី ហ្វូស្ទ័រ Jodie Foster និង​សម្តែង​ដោយ ចច ក្លូនណេ George Clooney និង​ ជូលីយ៉ា រ៉ូបឺត Julia Robert។ រឿងMoney Monster បាន​នាំ​តារា​ដ៏​ល្បី​ទាំងបី​នេះ ជាពិសេស​នាង​ ជូលីយ៉ា រ៉ូបឺត​ឱ្យ​មក​បង្ហាញ​ខ្លួន ឡើង​ជណ្តើរ​ព្រំនៃ​សាលមហោស្រពកាន ជា​លើក​ទី​មួយ។

George Clooney Jodie Foster និង​Julia Roberts នៃរឿង  Money Monster នៅ​មហោស្រពកាន ថ្ងៃទី ១២ ឧសភា ២០១៦
George Clooney Jodie Foster និង​Julia Roberts នៃរឿង Money Monster នៅ​មហោស្រពកាន ថ្ងៃទី ១២ ឧសភា ២០១៦ ANNE-CHRISTINE POUJOULAT / AFP
ផ្សាយពាណិជ្ជកម្ម

​Money Monsterជា​ភាពយន្ត​ដ៏​គួរ​ឱ្យ​ចាប់​ និង​ឆក់​អារម្មណ៍​បំផុត​មួយ នៃ​មហោស្រព​កាន​ឆ្នាំ​នេះ។ ចច​ ក្លូនណេ តួឯកប្រុស ដើរតួ​ជា​ពិធីករ​ទូរទស្សន៍​ក្នុង​កម្មវិធី​ល្បែងភាគហ៊ុន Money Monster ត្រូវ​បាន​ចាប់​ជា​ចំណាប់​ថ្នូរ ក្នុង​ពេល​កំពុង​ផ្សាយ​ផ្ទាល់​ ដោយ​បុរស​វ័យ​ក្មេង​គៀលី  (Jack O’Connell) ហិន​ហោច​ព្រោះ​លង់​ខ្លួន​ចាញ់​ល្បែងភាគហ៊ុន​តាម​ទូរទស្សន៍។ ខ្មាញ់​កាំភ្លើង យល់​ថាកម្មវិធី​ហិរញ្ញវត្ថុ​របស់​ ចច ក្លូនណេ បោកប្រាស់និង​ភូត​កុហក ពន្យុះ​ទស្សនិកជន ឱ្យ​ទិញ​ភាគហ៊ុន​មួយ​ដែល​ត្រូវ​ចំណេញ​ច្រើន តែ​ក្នុង​មួយ​ប៉ប្រិច​ភ្នែក ភាគហ៊ុន​នោះ​ស្រាប់​ដាំក្បាល​ខាត​អស់​៨រយលានទៅ​វិញ ...

ចច​​ក្លូនណេ និង​ជូលីយ៉ា រ៉ូបឺត តួ​ឯកស្រី ដែល​ដើរ​តួ​ជា​សមិទ្ធិករ​​គ្រប់គ្រង​កម្មវិធី​ហិរញ្ញវត្ថុ​របស់​ទូរទស្សន៍ បាន​សាក​ល្បង​ដោះស្រាយ​​ស្ថានការណ៍ និង​បាន​ឈាន​ទៅ​វែក​មុខ​រកឃើញ​មាន​ការ​លួច​បន្លំ​ពី​សំណាក់​ម្ចាស់​​ភាគហ៊ុន​មែន​ ក៏ទ្រាំធ្វើ​ចំណាប់​ខ្មាំង​​ជួយ​គៀលី ដើម្បី​ស្វែងរក​ការពិត។

ផលិតករ​ ហ្សូឌី ហ្វូស្ទ័រ ជ្រើសរើស​ឈុត​ឆាក​​ប្រកប​ដោយ​បច្ចេកទេស​និង​បទពិសោធ​ន៍​ហើយ តែ​​​​ភាព​យន្ត​ បែប​ចង តានតឹង តែ​​កំប្លែងសើច​បាន ដោយ​សារ​មាន​សេណារីយោ​ល្អ។ ភាពយន្ត​នេះ​បាន​នាំ​ តារាហូលីវ៉ូត ដ៏​ល្បីល្បាញ ចច ក្លូនណេ និង​ជូលីយ៉ា រ៉ូបឺត​ ឱ្យ​មក​បង្ហាញ​ខ្លួននៅ​កាន​ ជា​លើក​ទី​មួយ និង​បាន​នាំ​រូបផលិតករ​ហ្សូឌី ហ្វូស្ទ័រ ឱ្យ​មក​ឡើង​ជណ្តើរ​កម្រាល​ព្រំ​កាន​ ជា​ថ្មី បន្ទាប់​ពី​អវត្តមាន​អស់​៤០​ឆ្នាំ។ ផលិតករ​ហ្សូឌី ហ្វូស្ទ័រ​ ​បាន​ទទួល​ស្គាល់​ថា កាន​ បាន​ប្តូរ​ខ្សែ​ជីវិត​លោក​ស្រី។ កាលពី​អាយុ​១៣​ឆ្នាំ ហ្សូឌី ហ្វូស្ទ័រ បានមក​កាន ​ទទួល​បាល់ប័ត្រ​មាស ក្នុង​នាម​ជា​តួ​សម្តែង​រឿង តាក់ស៊ីដ្រាយវ័រ។
វត្តមាន​ Money Monster និង​តារា​ទាំងបី នៅ​កាន បាន​ធ្វើ​ឱ្យ​មហោស្រព​លើក​ទី​៦៩ កាន់​តែ​កាន់​តែ​ពុះ​កញ្ជ្រោលដោយ​ក្តី​រីករាយ៕
 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ