អានតួអត្ថបទ
បទសម្ភាស

លោក សុះ មុះសិន៖« ការ​ធ្វើ​ផ្លូវ​កាត់​វិហារ​ឥស្លាម​បឹង​កក់​បាន​ប្រយោជន៍​ទាំង​អស់​គ្នា»

ចុះផ្សាយ​នៅ​ថ្ងៃ៖

ផ្តើម​ចេញ​ពី​ប្រតិកម្ម​ទៅ​នឹង​ការ​វាយ​របង​វិហារ​ឥស្លាម​បឹង​កក់​នៅ​ព្រឹក​នេះ​ ដើម្បី​ជា​ការ​សម្រួល​​ដល់​ការ​សាងសង់​ផ្សេង​ៗ ពលរដ្ឋ​ខ្មែរ​ឥស្លាម​បាន​លើក​ឡើង​ពី​ភាព​មន្ទិល​ចំពោះ​ការ​អនុញ្ញាត​ឲ្យ​ធ្វើ​ផ្លូវ​កាត់​វិហារ​ធំ​សាសនា​ឥស្លាម​បឹង​កក់ ថា​ជា​ការ​ផ្តល់​ការ​ចំណេញ​ដល់​បុគ្គល​ណា​មួយ មិន​បំរើ​ឲ្យ​ប្រយោជន៍​សាធារណៈ​នោះ​ទេ។ ក៏​ប៉ុន្តែ​រដ្ឋលេខាធិការ​ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​ ធម្មការ​ និង​សាសនា បាន​ប្រាប់​វិទ្យុ​បារាំង RFI ថា​មិន​ដូច​ជា​អ្វី​ដែល​ក្រុម​អ្នក​តវ៉ា​គិត​នោះ​ទេ។ លោក​សុះ មុះសិន បញ្ជាក់​ថា​ការ​ធ្វើ​ផ្លូវ​កាត់​វិហារ​ឥស្លាម​នេះ​មិន​មាន​ការ​បាត់បង់​ដី​ឬ​ប្រយោជន៍​របស់​ព្រះវិហារ​ទេ។

សុះ មុះសិន​ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង ធម្មការ និងសាសនា។
សុះ មុះសិន​ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង ធម្មការ និងសាសនា។
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ