អានតួអត្ថបទ
បទសម្ភាស

លោកហ៊ុន ម៉ាណែត៖​ ការអនុវត្តន៍​ច្បាប់​ចំពោះ​អ្នកនយោបាយ​ដែល​ល្មើស​ច្បាប់​មិនបាន​បំផ្លាញ ឬ​ធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​ចុះ​ខ្សោយ​ទេ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុបារាំង​អន្តរជាតិ​នៅ​ថ្ងៃ​ចន្ទ ទី២ តុលា​នេះ គឺ​លោក​ហ៊ុន ម៉ាណែត កូនប្រុសច្បង​របស់​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន និង​ជា​ប្រធាន​អង្គភាព​ប្រឆាំង​ភេរវកម្ម​របស់​កម្ពុជា។ ឆ្លើយ​នឹង​សំណួរ​របស់​គួច គន្ធារ៉ា លោកហ៊ុន ម៉ាណែត​ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​បារាំង និង​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អឺរ៉ុប​បាន​បញ្ជាក់​ថា ការ​រៀបចំ​ជំនួប​ជាមួយ​ប្រជាជន​ខ្មែរ​នៅ​ក្រៅ​ប្រទេស​មិនមែន​ជា​ការ​លួចលាក់​ដើម្បី​គេច​ពី​បាតុករ​ទេ និង​ថា ការ​រៀបចំ​រចនាសម្ព័ន្ធ​បក្ស​នៅ​ក្រៅ​ប្រទេស ទោះបី​ជា​បក្ស​ណា​ក៏​ដោយ​ក៏​មិនមែន​ជា​ការ​បំបែកបំបាក់​សហគមន៍​ខ្មែរ​នៅ​បរទេស​ដែរ។ ទាក់ទង​នឹង​ក្តីបារម្ភ​លើ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ក្រោយ​ការ​ចាប់​ខ្លួន​លោក​កឹម សុខា លោក​ហ៊ុន ម៉ាណែត​បាន​អះអាង​ថា ការ​អនុវត្តន៍​ច្បាប់​ចំពោះ​អ្នក​នយោបាយ​ដែល​ល្មើស​ច្បាប់​មិន​បាន​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ ឬ​ធ្វើ​លទ្ធិប្រជាធិបតេយ្យ​ចុះ​ខ្សោយ​ឡើយ។

លោក​ ហ៊ុន ម៉ាណែត នៅ​ក្នុង​បន្ទប់ផ្សាយ​របស់​វិទ្យុបារាំង​អន្តរជាតិ នៅ​ទីក្រុង​ប៉ារីស ថ្ងៃ​ទី០១ តុលា ២០១៧
លោក​ ហ៊ុន ម៉ាណែត នៅ​ក្នុង​បន្ទប់ផ្សាយ​របស់​វិទ្យុបារាំង​អន្តរជាតិ នៅ​ទីក្រុង​ប៉ារីស ថ្ងៃ​ទី០១ តុលា ២០១៧ RFI/Khmer
ផ្សាយពាណិជ្ជកម្ម

ខាងក្រោម​នេះ គឺ​ជា​វីដេអូ​នៃ​បទសម្ភាសន៍​ទាំងស្រុង

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ