អានតួអត្ថបទ
កម្ពុជា

លោក​ស្រី មួរ សុខហួរ អំពាវនាវ​ឲ្យ​បរទេស​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​កម្ពុជា

តាម​រយៈ​សារព័ត៌មាន Reuters លោក​ស្រី មួរ សុខហួរ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ បាន​អំពាវនាវ​ឲ្យសហគមន៍​អន្ដរជាតិ ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​កម្ពុជា​។ សូម​ជម្រាប​ជូន​ថា ការ​អំពាវនាវ​របស់​លោក​ស្រី មួរ សុខហួរ ដូច្នេះ ធ្វើ​ឡើង​តែ មួយ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​លោក​ស្រី​ចាក​ចេញ​ពី​កម្ពុជា នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​។

លោក​ស្រី មួរ សុខហួរ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ផ្ដល់​បទ​សម្ភាស​ដល់​កាសែត Reuters នៅ​ថ្ងៃ​ពុធ ទី​០៤ តុលា ២០១៧ ដោយ​មិន​បង្ហើប​ពី​ទីតាំង​។​
លោក​ស្រី មួរ សុខហួរ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ផ្ដល់​បទ​សម្ភាស​ដល់​កាសែត Reuters នៅ​ថ្ងៃ​ពុធ ទី​០៤ តុលា ២០១៧ ដោយ​មិន​បង្ហើប​ពី​ទីតាំង​។​ REUTERS
ផ្សាយពាណិជ្ជកម្ម

ថ្លែង​ប្រាប់​សារព័ត៌មាន Reuters លោក​ស្រី មួរ សុខហួរ សង្កត់​ធ្ងន់​ថា វា​ល្មម​ដល់​ពេល​​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​កម្ពុជា​ហើយ​។ ទណ្ឌកម្ម​​​ដែល​លោក​ស្រី មួរ សុខហួរ ចង់​បាន គឺ​ការ​ផ្អាកផ្ដល់​​ជំនួយ​បច្ចេកទេស​ដល់​​​រដ្ឋាភិបាល​ខ្មែរ ឬ​អាច​ដាក់​កំហិត​ទិដ្ឋាការ​ដល់​មន្ដ្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ជា​ដើម​។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ សម្រាប់​លោក​ស្រី មួរ សុខហួរ ការ​ដាក់​ទណ្ឌកម្ម​របស់​អន្ដរជាតិ​នោះ មិន​គួរ​ផ្ដោត​ទៅ​លើ​ទីផ្សារ​សម្លៀក​បំពាក់​របស់​កម្ពុជា​ឡើយ។ ទីផ្សារ​សម្លៀកបំពាក់​ដែល​ជា​វិស័យ​ដ៏សំខាន់​មួយ សម្រាប់​ទ្រទ្រង់​ជីវភាព​កម្មករកម្មការិនី​ខ្មែរ។

គួរ​កត់​សម្គាល់​ថា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក​ស្រី មួរ សុខហួរ បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​អង្គារ ទី​០៣ តុលា ដោយ​សារ​ការ​ភ័យ​ខ្លាច​ពី​ការ​ចាប់​ខ្លួន ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​លោក កឹម សុខា​។ មន្ដ្រី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង លោក ម៉ៅ មុនីវណ្ណ បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ថា លោក​ស្រី មួរ សុខហួរ កំពុង​មាន​វត្តមាន​នៅ​ប្រទេស​ថៃ ប៉ុន្តែ​លោក​មិន​ជ្រាប​ថា​តើ​អនុប្រធានបក្ស​ប្រឆាំង​រូប​នេះ នឹង​បន្ត​ដំណើរ​ទៅ​កាន់​ប្រទេស​ទី​៣​ឬ​យ៉ាង​ណា​នោះ​ទេ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ