អានតួអត្ថបទ
កម្ពុជា

បក្សសង្គ្រោះ​ជាតិ តែងតាំង​លោក សុន ឆ័យ ជា​អ្នក​នាំ​ពាក្យ

គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​៣តុលា​ម្សិលមិញ បាន​សម្រេច​តែងតាំង​លោក សុន ឆ័យ អ្នក​តំណាង​រាស្ត្រ​និង​ជា​មន្ដ្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ជា​អ្នក​នាំ​ពាក្យ​។ នេះ​បើ​តាម​​លោក​ស្រី កែ សុវណ្ណរតន៍ តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ដែល​បាន​បង្ហើប​ប្រាប់​វិទ្យុ​បារាំង​នៅ​ថ្ងៃ​ពុធ​នេះ​។ សូមជម្រាប​ជូន​ថា ការ​តែងតាំង​លោក សុន ឆ័យ ជា​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រឆាំង​នេះ ធ្វើ​ឡើង​ខណៈ​ពេល​ដែល​មន្ដ្រី​នាំ​ពាក្យ​ទាំង​ពីរ​រូប​របស់​សង្គ្រោះ​ជាតិ គឺ​លោក យឹម សុវណ្ណ និង យ៉ែម បុញ្ញារិទ្ធ កំពុង​មាន​វត្តមាន​នៅ​បរទេស និង​បន្ទាប់​ពី​មន្ដ្រី​ជាន់​ខ្ពស់​មួយ​ចំនួន​របស់​គណបក្ស​ដែលធ្លាប់​តែ​ផ្ដល់​ដំណឹង​ឲ្យ​អ្នក​សារព័ត៌មាន បាន​ចាកចេញ​ពី​កម្ពុជា​ទៅ​ក្រៅ​ប្រទេស​អស់រួច​​​មក​​៕

លោក សុន ឆ័យ មន្ដ្រី​ជាន់​ខ្ពស់​នៃគណបក្ស​សង្គ្រោះជាតិ ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​ឯ​ទី​ស្នាក់​ការ​គណបក្ស ថ្ងៃ​ទី​២៥ កញ្ញា ២០១៧
លោក សុន ឆ័យ មន្ដ្រី​ជាន់​ខ្ពស់​នៃគណបក្ស​សង្គ្រោះជាតិ ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​ឯ​ទី​ស្នាក់​ការ​គណបក្ស ថ្ងៃ​ទី​២៥ កញ្ញា ២០១៧ REUTERS
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ