អានតួអត្ថបទ
កម្ពុជា

គណបក្ស​​ហ្វ៊ុនស៊ិនប៉ិច​​ធ្វើ​​សមាជ​​ផ្លាស់ប្តូរ​​លក្ខន្តិកៈ​ រៀបចំ​​រចនាសម្ព័ន្ធ​ និង​​ក្បាល​ម៉ាស៊ីន​​ដឹកនាំ​​ថ្មី​

គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បានធ្វើ​សមាជ​វិសាមញ្ញ​របស់ខ្លួន នៅ​ព្រឹក​ថ្ងៃទី១២មីនា​នេះ ដើម្បី​រៀបចំ​រចនាសម្ព័ន្ធ និង​ក្បាលម៉ាស៊ីន​ដឹកនាំ​ថ្មី។ សមាជ​នេះ ក៏បានសម្រេច​កែប្រែ​លក្ខ​ន្តិ​កៈ និង​បទបញ្ជាផ្ទៃក្នុង​ថ្មី រួមទាំង​ការផ្លាស់ប្តូរ ស្លាក​សញ្ញា​គណបក្ស និង​បាវចនា​ថ្មី​ផងដែរ។ សមាជ​គណបក្ស​កាលពី​ព្រឹក​មិ​ញ បាន​ប្រព្រឹត្ត​ទៅដោយ​រលូន តែ​មិនមាន​វត្តមាន​របស់​ព្រះអានុជ នរោត្តម អារុណរស្មី នោះទេ។

គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បានធ្វើ​សមាជ​វិសាមញ្ញ​របស់ខ្លួន នៅ​ព្រឹក​ថ្ងៃទី១២មីនា​
គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បានធ្វើ​សមាជ​វិសាមញ្ញ​របស់ខ្លួន នៅ​ព្រឹក​ថ្ងៃទី១២មីនា​ RFI/ Siv Chana
ផ្សាយពាណិជ្ជកម្ម

សមាជ​វិសាមញ្ញ​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​ប្រព្រឹត្តទៅ​នៅឯ​មជ្ឈមណ្ឌល​កោះ​ពេជ្រ នា​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ទី១២មីនា​នេះ ដោយបាន​សម្រេច​អនុម័ត​លក្ខន្តិកៈ​ថ្មី រួមមាន១៨ជំពូក និង៦០ប្រការ។ សមាជ​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គឺធ្វើឡើង ដើម្បី​រៀបចំ​រចនាសម្ព័ន្ធ និង​ក្បាលម៉ាស៊ីន​ដឹកនាំ​ថ្មី ដោយបាន​សម្រេច​កែប្រែ​ល​ក្ខ​ន្តិ​កៈ និង​បទបញ្ជាផ្ទៃក្នុង រួមទាំង​ការផ្លាស់ប្តូរ ស្លាក​សញ្ញា​គណបក្ស និង​បាវចនា​ថ្មី​ថែមទៀត។
 
លក្ខន្តិកៈ​ថ្មី​នេះ ត្រូវបាន​អាន​ដោយ​លោក យូ ហុកគ្រី សមាជិក​គណៈកម្មការ​ចំពោះ​កិច្ច ១ជំពូកម្តងៗ មុនពេល​ថ្វាយ​សម្តេចក្រុមព្រះ នរោត្តម រណ​ឬ​ទ្ធិ ព្រះប្រធាន​គណបក្ស ប្រកាស​អោយ​សមាជិក​អង្គសមាជ​ប្រមាណ​ជា៥០០នាក់ អនុម័ត​ដោយ​ការ​ទះដៃ។
 
សម្តេចក្រុមព្រះ នរោត្តម រណ​ឬ​ទ្ធិ៖ខ្ញុំ​សុំ​អង្គសមាជ​វិសមញ្ញ​ទាំងមូល​នៃ​គណបក្ស​នៅថ្ងៃនេះ អាណិត​មេត្តា​អនុម័ត​នូវ​ជំពូក​ទី៦នៃ​ក្ខ​ន្តិ​កៈ​ថ្មី​នៃ​គណបក្ស​របស់​យើង សូមមេត្តា​អនុម័ត។
 
អង្គសមាជ ក៏បានសម្រេច​ជ្រើសតាំង​អនុប្រធាន​គណបក្ស​ចំនួន៤រូប រួមមាន​លោក ប៉ោ ប៊ុន​ស្រ៊ឺ, លោក យូ ហុកគ្រី, លោក នុត សុខុម, និង​លោក ញ៉េប ប៊ុនជិន បន្ថែម​លើ​អនុប្រធាន២រូប​ដែល​កំពុងមាន​ស្រាប់ គឺ​ព្រះអានុជ នរោត្តម អារុណរស្មី ជា​អនុប្រធាន​ទី១ និង​លោក​ញឹក ប៊ុនឆៃ ជា​អនុប្រធាន​ទី២។ លោក កែវ ពុទ្ធរស្មី ក៏​មានឈ្មោះ​ជា​អនុប្រធាន​គណបក្ស​ដែរ ប៉ុន្តែ​លោក​បាន​សុំ​ដក​បេក្ខភាព។ 
 
ដោយឡែក​សំរាប់​រូប​សញ្ញា​ថ្មី​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​វិញគឺមាន​រាង​ជា​រង្វង់​មូល ផ្ទៃ​ពណ៌​ខៀវ តំណាង​ទឹក​ដែលជា​ប្រភព​នៃ​ជីវិត។ -រូប​សញ្ញា(ឱម)រឺ​អក្សរ​បាលី​តំណាងអោយ​តេជះ​បារមី ត្រូវបាន​ដាក់​នៅ​ចំ​កណ្ដាល​លើ​សាស្ត្រា ដែល​ទ្រ​ដោយ​ជើងពាន និង​ព័ទ្ធជុំវិញ​ដោយ​ពន្លឺ​ឆ​ព្វ​ណ្ណកាំរស្មី​ព័ទ្ធជុំវិញ​ចំនួន២៥ ដែល​តំណាងឱ្យ​ខេត្ដ​ទាំង ២៥នៅក្នុង​ប្រទេស​កម្ពុជា។
- ភ្ញីទេស​ស្ថិតនៅ​ពីក្រោម​ជើងពាន តំណាងអោយ​តំណាងអោយ​បរិស្ថាន និង​ភោគផល​ធម្មជាតិ
-នៅ​ពីក្រោម​ភ្ញីទេស គឺ​សរសេរ​អក្ស​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែលមាន​បាវចនា រាស្ដ្រ​ធិបតេយ្យ សាសនា នីតិរដ្ឋរាជបល្ល័ង្ក ខុសពី​ស្លាក​សញ្ញា​និង​បាវចនា​គណបក្ស​ចាស់ គឺមាន​រូប​សញ្ញា​វិមានឯករាជ្យ និង បាវចនា ជាតិ សាសនា ព្រះមហាក្សត្រ។
 
សូមបញ្ជាក់ថា សមាជ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នៅ​ថ្ងៃទី១២មិនា​នេះ មិនមាន​ព្រះ​វត្តមាន​របស់​ព្រះអណុច នរោត្តម អរុណរស្មី អនុប្រធាន​ទី១ចូលរួម​នោះទេ ខណៈដែល​សមាជិកសំខាន់ៗមួយចំនួនទៀត ក៍​មិនត្រូវ​អញ្ជើញ​អោយចូល​រួម​នោះដែរ ស្រប​ពេលដែល​សមាជិក​ថ្មី​មកពី​គណបក្ស​សង្គម​រាស្ត្រ​រាជាធិបតេយ្យ​របស់​សម្តេច​ក្រុមព្រះ​ដែល​បានធ្វើ​រំលាយ​កាលពី​ថ្ងៃទី១៨មករា ពោលគឺ មុន​មួយថ្ងៃ ដែល​សមាជ​ផ្ទេ​តំណែង​ថ្វាយ​សម្តេចក្រុមព្រះ​ជា​ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច កាលពី​ថ្ងៃទី១៩មករា​ឆ្នាំ២០១៥ ចូលរួម​ក្នុងការ​អនុម័ត​នូវ​លក្ខន្តិកៈ​នេះដែរ។
 
អ្វី​ជាការ​កត់សម្គាល់ អង្គសមាជ​របស់​គណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច​ជា​លើក​ទី២នេះ គឺធ្វើឡើង ដើម្បី​បញ្ចប់​ជម្លោះផ្ទៃក្នុង​រវាង​ក្រុម​របស់លោក ញឹក ប៊ុនឆៃ ដែលជា​អតីត​អគ្គលេខាធិការ​គណបក្ស​និង​សម្តេចក្រុមព្រះ​នរោត្តម រណ​ឬ​ទ្ធិ។ លោក ញឹក ប៊ុនឆៃ បច្ចុប្បន្ន​ជា​អនុប្រធាន​ទី២គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ក៏បាន​ចូលរួម​នៅក្នុង​អង្គសមាជ​នេះដែរ៕    

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ