អានតួអត្ថបទ
បទយកការណ៍

ព្រោះ​​ម្តាយ​​ជាប់គុក​​ដោយ​សារ​​ការងា​​រ​សិទ្ធិ​មនុស្ស ​កូនស្រី​​ពៅ​​ម្នាក់​​ត្រូវ​​បង្ខំ​ចិត្ត​​ធ្វើ​ជា​​មេ​​គ្រួសារ​​ទាំង​​វ័យក្មេង​

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោកស្រី​លឹម មុនី គឺ​សកម្មជន​ការពារ​សិទ្ធិមនុស្ស​ម្នាក់​ក្នុងចំណោម​មន្ត្រី​សិទ្ធិមនុស្ស​អាដហុក៤នាក់​ដែល​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស​ដោយសារ​ជាប់​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​អាស្រូវ​ផ្លូវភេទ​របស់​អ្នកនយោបាយ។ គិត​មកដល់ពេលនេះ គឺ​ជាង៩ខែ​ហើយ​ដែល​ស្ត្រី​វ័យ៦១ឆ្នាំ​រូបនេះ​បាន​ស្ថិតនៅក្នុង​បន្ទប់​ចម្រឹង​ដែក។ កាល​នៅក្រៅ​ឃុំ គាត់​គឺជា​មេ​គ្រួសារ​មួយរូប​ដែល​គ្រប់គ្រង​សមាជិក​ទាំងអស់៦នាក់។ ប៉ុន្តែ​ដោយសារតែ​ត្រូវ​ជាប់ឃុំ​ព្រោះតែ​អនុវត្ត​ការងារ​ជា​អ្នកការពារ​សិទ្ធិមនុស្ស​របស់ខ្លួន​នេះ តួនាទី​ជា​មេ​គ្រួសារ​ត្រូវ​ធ្លាក់​ទៅលើ​កូនស្រី​ពៅ​របស់គាត់។ ខុសពី​កូនស្រី​ពៅ​ដទៃ​ដែល​ទទួល​បានការ​ថ្នាក់ថ្នម តែ​កូនស្រី​ពៅ​រូបនេះ​ត្រូវ​រ៉ាប់រង​ការងារ​តូចធំ​គ្រប់ជំពូក​នៅក្នុង​គ្រួសារ​ទាំង​ដែល​នាង​កំពុងតែ​សិក្សា​នៅ​ថ្នាក់​មហាវិទ្យាល័យ​ផង។

លោកស្រីលឹម មុនី
លោកស្រីលឹម មុនី @Un Bunnary Facebook
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ