អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

សង្គម​​ស៊ីវិល​​មិន​​ពេញ​ចិត្ត​ការ​​កំហិត​​សេរីភាព​​ក្នុង​ការ​​សម្តែង​​មតិ​​នៅ​ពេល​​មាន​ការ​​បោះឆ្នោត​

ចុះផ្សាយ​នៅ​ថ្ងៃ៖

គម្រោង​​បញ្ចូល​​បញ្ញត្តិ​​នៃ​​ការ​បញ្ចេញមតិ​ របស់​​អង្គការ​​សង្គម​ស៊ីវិល​​ក្នុង​អំឡុង​​ពេល​ធ្វើ​ការ​បោះ​ឆ្នោត​ ដែល​​ក្រុម​​ចរចា​​គណបក្ស​​ប្រជាជន​​កម្ពុជា​​និង​​គណបក្ស​​សង្គ្រោះ​ជាតិ​​បាន​លើកឡើង​​កាល​ពី​​ថ្ងៃ​ចន្ទ​ ទាក់ទង​​ទៅនឹង​​សេចក្តី​ព្រាង​ច្បាប់ ​ស្តីពី​​ការ​រៀបចំ​​និង​​ការ​ប្រព្រឹត្តទៅ​​នៃ ​គណៈកម្មាធិការ​ជាតិ​​រៀបចំ​​ការ​បោះឆ្នោត ​បាន​ធ្វើ​​ឲ្យ​​បណ្តុំ​​អង្គការ​​សង្គម​ស៊ីវិល​​បញ្ចេញ​​ប្រតិកម្ម​​កាល​ពី​​ម្សិលមិញ​។ ​ក្នុង​ចំណោម​​អង្គការ​សង្គម​ស៊ីវិល​​ទាំងនោះ​ ភាគច្រើន​​បាន​បង្ហាញ​​ពី​​ការ​ព្រួយ​បារម្ភ​​ពី​​ការ​​បំបិទ​​សិទ្ធិ​សេរីភាព ​ក្នុង​ការ​​សម្តែង​​មតិ​​ដូច​ដែល​​ពួកគេ​​ធ្លាប់​ធ្វើ​​ក្នុង​អំឡុង​ពេល​​មាន​ការ​​បោះឆ្នោត​​កន្លងមក​។ ក៏ប៉ុន្តែ​​មន្ត្រី​​តំណាង​​គណបក្ស​​ទាំង​ពីរ​​បញ្ជាក់ថា​​មិន​​មាន​ការ​​បំបិទ​​សិទ្ធិ​បញ្ចេញ​មតិ​​នោះទេ ​គឺ​​គ្រាន់តែ​​កុំ​​ឲ្យ​​មាន​ការ​​ប្រមាថ​​ប៉ុណ្ណោះ​។​

គណបក្សសង្គ្រោះជាតិ​ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតកាល​ពី​ឆ្នាំ​២០១៣​
គណបក្សសង្គ្រោះជាតិ​ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតកាល​ពី​ឆ្នាំ​២០១៣​ Siv Channa/RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ