អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ដីខ្មែរនៅតាមព្រំដែនជួលឲ្យចិនជំនួសវៀតណាមនិងថៃមួយណាមានភាពល្អប្រសើរ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ផ្អែកតាមសារាចរណ៍របស់រដ្ឋាភិបាលដែលហាមឃាត់ពលរដ្ឋខ្មែរមិនឲ្យជួលដីស្រែទៅឲ្យប្រទេសក្បែរខាងនោះ អភិបាលខេត្តតាកែវកាលពីពាក់កណ្ដាលខែមករាកន្លងទៅបានចុះអនុស្សារណៈនៃការយោគយល់ ជាមួយចិនស្ដីពីការជួលដីប្រមាណជិត៤ពាន់ហិកតាទៅឲ្យក្រុមហ៊ុនចិនមកពីក្រុងស៊ាងយ៉ាង ខេត្តហ៊ួប៉ី ដែលវិនិយោគទៅលើផ្នែកកសិកម្មនិងចិញ្ចឹមសត្វ។ ប្រយោជន៍ពី​ជួលដីទៅ​ឲ្យក្រុម​ហ៊ុន​ចិនត្រូវបានលោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវអះអាងថា ដើម្បីបញ្ចៀសការទុក​ដី​ទំនេរ​ចោលនិងបង្កើតការងារជូនពលរដ្ឋ។ និយាយមួយបែបទៀតគម្រោង​នៃការជួលដីទៅ​ឲ្យចិន​អាចជារបង់ជួយការពារព្រំដី។ មកដល់ចំណុចនេះមានសំណួរសួរថា តើ​ការ​ជួល​ឲ្យ​ចិន​ជំនួសវៀតណាមនិងថៃមួយណាមានភាពល្អប្រសើរជាង?

រូបភាព៖ ការ​ចុះ​អនុស្សារណៈ​នៃ​ការ​ជួល​ដី​ប្រមាណ​៤​ពាន់​ហិកតា​ទៅ​ឲ្យ​ចិន​នៅ​តាកែវ
រូបភាព៖ ការ​ចុះ​អនុស្សារណៈ​នៃ​ការ​ជួល​ដី​ប្រមាណ​៤​ពាន់​ហិកតា​ទៅ​ឲ្យ​ចិន​នៅ​តាកែវ @RFI
ផ្សាយពាណិជ្ជកម្ម

 

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ