អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

សង្គម​ស៊ីវិល​៖ ការ​ឃាត់​ខ្លួន​មន្ត្រី​អាដហុក ជា​ការ​គំរាម​កំហែង​និង​បង្ហាញ​ពី​ស្ថានភាព​អាក្រក់​នៃ​គោរព​សិទ្ធិ​មនុស្ស

ចុះផ្សាយ​នៅ​ថ្ងៃ៖

មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ចំនួន​៤​នាក់ និង​អគ្គលេខាធិការ​រង​គណៈកម្មការ​ធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ម្នាក់​ទៀត ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បញ្ជូន​សំណុំ​រឿង​ទៅ​កាន់​តុលាការ ហើយ​ពេល​នេះ តុលាការ​ក្រុង​ភ្នំពេញ​កំពុង​តែ​បន្ត​ការ​សាកសួរ​មន្ត្រី​ទាំង​នោះ។ ការ​ឃាត់​ខ្លួន​មន្ត្រី​សិទ្ធិ​មនុស្ស​ដែល​ផ្តើម​ចេញ​ពី​សំណុំ​រឿង​អាស្រូវ​ស្នេហា​លោក​កឹម សុខា និង​កញ្ញា​ស្រីមុំ​នេះ ធ្វើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​រង​នូវ​ការ​រិះ​គន់​យ៉ាង​ខ្លាំង​ពី​សំណាក់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ។ សម្រាប់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ នេះ​គឺ​ជា​រូបភាព​នៃ​ការ​គំរាម​កំហែង​ដល់​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស និង​បង្ហាញ​ពី​ស្ថានភាព​អាក្រក់​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ។ សេចក្តី​រាយការណ៍​របស់​វណ្ណ សុគន្ធា៖

មន្ត្រី​សមាគម​កា​រពារ​សិទ្ធិ​មនុស្ស​អាដហុក​ចំនួន​៤​នាក់ ​និង​អគ្គលេខាធិការ​រង​គណៈកម្មការធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ម្នាក់​ ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បញ្ជូន​សំណុំ​រឿង​ទៅកា​ន់​តុលាការ។
មន្ត្រី​សមាគម​កា​រពារ​សិទ្ធិ​មនុស្ស​អាដហុក​ចំនួន​៤​នាក់ ​និង​អគ្គលេខាធិការ​រង​គណៈកម្មការធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ម្នាក់​ ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បញ្ជូន​សំណុំ​រឿង​ទៅកា​ន់​តុលាការ។ Facebook
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ