អានតួអត្ថបទ
កម្ពុជា

ប្រព័ន្ធ​ធារាសាស្ត្រ​នៅ​ខេត្ត​បាត់ដំបង និង​ខេត្ត​កំពង់ធំ នឹង​ត្រូវ​កែ​លម្អ​បន្ថែម

គឺ​«ក្នុង​គោល​បំណង​បង្កើន​ផលិត​កម្ម​កសិកម្ម តាម​រយៈ​ការ​ស្ដារ​ឡើង​វិញ ការ​ធ្វើ​ទំនើប​កម្ម និង​ការ​ធ្វើ​ឱ្យ​ប្រព័ន្ធ​ធារាសាស្ត្រ​ក្នុង​ខេត្ត​កំពង់​ធំ និង​បាត់​ដំបង កាន់​តែ​ធន់​ជាមួយ​នឹង​អាកាស​ធាតុ»ដែល​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​សម្រេច​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ខ្ចី​ប្រាក់​៦០​លាន​ដុល្លារ។ ADB​ ប្រកាស​ដូច្នេះ​កាល​ពី​ម្សិល​មិញ ដោយ​បញ្ជាក់​ថា «ការ​ផ្តល់​ហិរញ្ញប្បទាន​នេះ​នឹង​ផ្តល់​ការ​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល»។

សន្និសីទ​សារ​ព័ត៌មាន​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​ADB​ ថ្ងៃ​ទី ​១០​ មីនា ​ឆ្នាំ​ ២០១៥​។
សន្និសីទ​សារ​ព័ត៌មាន​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​ADB​ ថ្ងៃ​ទី ​១០​ មីនា ​ឆ្នាំ​ ២០១៥​។ @RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ត្រឹម​ឆ្នាំ​២០២១ ផ្ទៃ​ដី​ដាំដុះ​សរុប ទាំង​រដូវប្រាំង និង​រដូវវស្សា នៅ​ក្នុង​ខេត្ត​បាត់ដំបង និង​ខេត្ត​កំពង់ធំ នឹង​កើន​ឡើង​ទ្វេរដង ពោល​គឺ​ពី​១៣ ៥០០ហិកតា​នៅ​ពេល​បច្ចុប្បន្ន ទៅ​២៩៥០០​ហិកតា។ នេះ​ជា​លទ្ធផល​រំពឹង​ទុក​នៃ​គម្រោង​រយៈ​ពេល​៥​ឆ្នាំ តម្លៃ​៦០​លានដុល្លារ ដែល​កម្ពុជា​ទើប​ទទួល​បាន​ហិរញ្ញប្បទាន​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី។ បើ​តាម​គម្រោង​នោះ ប្រព័ន្ធ​ធារាសាស្ត្រ​ចំនួន​៣​នៅ​ក្នុង​ខេត្ត​ទាំងពីរ​នឹង​អាច​ផ្តល់​ទឹក​ធ្វើ​កសិកម្ម​ប្រកប​ដោយ​ប្រសិទ្ធភាព​ទាំង​ស្រុង។

អ្នក​ឯកទេស​ខាង​ធនធាន​ទឹក​នៅ​ធនាគាអភិវឌ្ឍន៍​អាស៊ី​ម្នាក់​ឈ្មោះ រ៉ាហ្សា ម៉ាមូត ហ្វារុក (Raza Mahmood Farrukh) បាន​ថ្លែង​ថា «ការ​ផ្តល់​ហិរញ្ញប្បទាន​នេះ​នឹង​ផ្តល់​ការ​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល ដើម្បី​ពង្រីក​ទំហំ​ដី ដែល​ទទួល​បាន​ការ​ស្រោចស្រព និង​ការ​គ្រប់​គ្រង​ធនធាន​ទឹក ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព»។

ប្រាក់​កម្ចី​សម្បទាន​ដែល​បាន​ពី ADB នៅ​ពេល​នេះ រួម​ជាមួយ​ថវិកា​បដិភាគ​របស់​រដ្ឋាភិបាល​កម្ពុជា​ចំនួន​៦,១លានដុល្លារ​ផង​នោះ «នឹង​ជួយ​បង្កើន​ផលិត​ភាព​កសិកម្ម ក៏​ដូចជា​បង្កើន​ប្រាក់​ចំណូល​ដល់​កសិករ​នៅ​តាម​មូលដ្ឋាន ដោយសារ​តែ​ពួក​គេ​អាច​មាន​លទ្ធភាព​បង្ក​បង្កើន​ផល​ស្រូវ បន្លែ និង​ដំណាំ​ហូប​ផ្លែ​ផ្សេង​ៗ​បាន​ម្តង​ទៀត នៅ​រដូវ​ប្រាំង»។ នេះ​បើ​យោង​តាម​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ដែល​ដឹង​ថា «ផលិត​ភាព​កសិកម្ម​ទាប​គឺ​ជា​បញ្ហា​ធ្ងន់ធ្ងរ​មួយ​សម្រាប់​កសិករ​ខ្មែរ​ ដែល​ពឹងពាក់​លើ​ប្រព័ន្ធ​ធារាសាស្ត្រ​ ដែល​មិន​សូវ​ទទួល​បាន​ការ​ថែទាំ សម្រាប់​បង្ក​បង្កើន​ផល​ស្រូវ​របស់​ខ្លួន»៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ