អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

​អ្នកវិភាគ​៖​កម្ពុជា​នឹង​ចាញ់​ប្រៀប​គេ​លើ​ទីផ្សារ​ការងារ​អាស៊ាន​ ព្រោះ​ខ្វះ​ពលកម្ម​ជំនាញ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​តែ​ជាង​ពីរ​ខែ​ទៀត​ប៉ុណ្ណោះ ​ពោល​គឺ​នៅ​ដំណាច់​ឆ្នាំ​២០១៥​នេះ ​កម្ពុជា​នឹង​ធ្វើ​សមា​ហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​ជាមួយ​ប្រទេស​ចំនួន​៩​ទៀត​នៅ​ក្នុង​តំបន់​។ ​ជា​ការ​ពិត ​ការ​ធ្វើ​សមាហរណកម្ម​នេះ ​គឺ​ជា​រឿង​ល្អស​ម្រាប់​ប្រជាជាតិ​អាស៊ាន​ទាំង​មូល ​ហើយ​កម្ពុជា​ក៏​មិន​ប្រកែក​ដែរ​។ ​ទោះ​ជា​បែប​នេះ​ក្តី​ អ្នក​វិភាគ​សេដ្ឋកិច្ច​ និង ​សង្គម​នៅក្នុង​ប្រទេស​កម្ពុជា​ មើល​ឃើញ​ថា​ បើទោះបី​កម្ពុជា​ទាញ​ប្រយោជន៍​បាន​ពី​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​ក៏​ដោយ​ ប៉ុន្តែ​កម្ពុជា​នៅតែ​ចាញ់​ប្រៀប​ប្រទេស​ផ្សេង​​ចំពោះ​​បញ្ហា​​ទីផ្សារ​ការងារ ​ព្រោះ​កម្ពុជា​នៅ​ខ្វះ​កម្លាំង​ពលកម្ម​ជំនាញ​។

ប្រមុខរដ្ឋ និង​ប្រមុខរដ្ឋាភិបាល​ទំាង ១០ របស់​ប្រទេស​អាស៊ាន​
ប្រមុខរដ្ឋ និង​ប្រមុខរដ្ឋាភិបាល​ទំាង ១០ របស់​ប្រទេស​អាស៊ាន​ Reuters
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ