អានតួអត្ថបទ
កម្ពុជា

សហជីព​អាស៊ាន​ចាប់​ផ្តើម​ជជែក​ពី​អនាគត​ពលករ​ចំណាក​ស្រុក​នៅ​ពេល​សមាហរណកម្ម​

ក្រុម​មេដឹកនាំ​សហជីព​អាស៊ាន​ចាប់​ផ្តើម​ជជែក​គ្នា​ពី​ស្ថានភាព​ពលករ​ចំណាក​ស្រុក​ និង​ជំនាញ​ការងារ​របស់ពួកគេ មុនកាល បរិច្ឆេទ​សមាហរណកម្ម​អាស៊ាន​ចូល​ម​កដល់​នៅ​ដំណាច់​ឆ្នាំ​២០១៥​នេះ។ អ្វី​ដែល​ជា​ការ​ប្រឈម​នោះ​គឺ​សមត្ថភាព​និង​លទ្ធភាព​ការងារ​ ជំនាញ​វិជ្ជាជីវៈ​ ពលករ​នៅ​ក្នុង​ប្រទេស​អាស៊ាន ​មាន​លក្ខណៈ​មិន​ទាន់​ស្ថិត​នៅ​ក្នុង​ក្រប​ខណ្ឌ​នៃ​ស្តង់​ដារ​តែ​មួយ ​ដែល​ជា​ការ​ព្រួយ​បារម្ភ​របស់​ប្រទេស​ជា​សមាជិក​មួយ​ចំនួន​ ដែល​មាន​ភាព​ទន់​ខ្សោយ។​

កម្មករ​រោងចក្រ​នៅ​កម្ពុជា​
កម្មករ​រោងចក្រ​នៅ​កម្ពុជា​ សហការី
ផ្សាយពាណិជ្ជកម្ម

តាម​រយៈកិ​ច្ច​ប្រជុំ​របស់​មេដឹកនាំ​សហជីព​អាស៊ាន​រយៈ​ពេល​៣​ថ្ងៃ​​គឺ​ពី​ថ្ងៃ​ទី​២៦​ដល់​ថ្ងៃ​ទី​២៨​តុលា​ឆ្នាំ​២០១៥​ កន្ល​ង​ទៅ​នេះនៅ​ប្រទេសសិ​ង្ហបុរី​ ស្ថាន​ភាព​ពលករ​ ស្តង់ដារ​ប្រាក់ឈ្នួល​អប្បរមា​ ស្តង់ដារ​សុវត្ថិភាព​ ការការពារ និង​ស្តង់ដារ​លក្ខខណ្ឌ​​ការងារ​នៅក្នុង​ប្រទេស​អាស៊ាន ​ត្រូវ​បាន​លើក​យក​មក​ពិភាក្សា​ជាប្រ​ធាន​បទ​សំខាន់។

​ដោយ​កន្លង​មក​មិន​ទាន់​មាន​ភាព​ទូ​លំទូលាយ​ សិទ្ធ​ទទួល​បាន​ការងារ​ សិទ្ធិ​ទទួល​បាន​ការ​ការពារ​នៅ​ក្នុង​ប្រទេស​ទទួល ​នៅ​មាន​កំរិត​នៅ​ឡើយ។​បញ្ហា​នេះ​ត្រូវ​បាន​ជជែក​និង​ស្នើ​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​ក្នុង​តំបន់​អាស៊ាន​ ដើម្បី​ឲ្យ​មាន​ការ​ទទួលស្គាល់​សិទ្ធិ​ពលករ​ចំណាក ​ស្រុក​ក្នុង​ការចូ​ល​ឬ​បង្កើត​សហជីព​នៅ​ប្រទេស​ដែល​ពួកគេ​ប្រកប​ការងារ។

​​ប្រធាន​​សម្ព័ន្ធ​​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា ​ស៊ីខៅឌូ ​លោក​ អាត់ ធន់​ ដែល​បាន​ទៅ​ចូលរួម​កិច្ច​ប្រជុំ​នេះ​លើកឡើ​ងថា​ ពលករ​ខ្មែរ​មាន​ការ​ប្រឈម​ខ្លាំង​នៅ​ពេល​ដែល​មាន​ការ​ច្របាច់​បញ្ចូល​ទីផ្សារ​ការងារ​អាស៊ាន ​ជា​ពិសេស​ពលករក​ម្ពុ​ជាដែល​មាន​ជំនាញតិ​ចតួច​ អាច​នឹង​បាត់បង់​ឱកាស​ពី​ការងារ​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់។ 

សម្រាប់​​ពលក​រ​ចំណាក​​ស្រុក​ក​ម្ពុជា​បច្ចុប្បន្ន ​ទើប​​តែ​មាន​កិច្ច​ព្រមព្រៀង​រួម​ជាមួយ​ប្រទេស​ថៃ​ប៉ុណ្ណោះ ​ក្នុង​ការ​ធានា​ដល់​កម្មករ​ខ្មែរ​ ដែល​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​អាច​មាន​សិទ្ធិ​ចូល​ជា​សមាជិក​សហជីព​នៅ​ក្នុង​ប្រទេស​ថៃ​នោះ ​ឬ​អាច​បង្កើត​ជា​សហជីព​នៅ​ទីនោះ​តែ​ម្តង។​ ក្រុម​មេដឹកនាំ​សហជីព​មើល​ឃើញ​ថា ​ការ​ដែល​មាន​សហជីព ​ឬ​សមាគម​ជួយកា​រពារ​ពួកគេ​នៅ​ក្នុង​ប្រទេស​ដែល​ទទួល​ឲ្យ​ធ្វើ​ការ​នោះ​ គឺ​មាន​សារៈ​សំខាន់​ណាស់ ​ធានា​បាន​និង​ទប់ស្កាត់​ការ​រំលោភ​សិទ្ធិ​ពលករ ​ដែល​កន្ល​ងមក​ មាន​ការ​កេង​ប្រវ័ញ្ជ​ពី​និយោជក​គ្រប់​រូបភាព​ដូចជា​ការ​ផ្តល់​ប្រាក់​ឈ្នួល​មិន​សមស្រប​ តាម​កំលាំង​ការងារ​ជាដើម។​ 

សូម​បញ្ជាក់​ថា​ពលករ​ខ្មែរ​បាន​ដែល​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ទាំង​ស្រប​ច្បាប់​និង​មិន​ស្រប​ច្បាប់​ មាន​ប្រមាណ​ជា១​លាននាក់ ​ក្នុង​នោះ​ជាង​៨​សែន​នាក់​នៅប្រទេស​ថៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ